25/12/2018 10:59 GMT+7 Email Print Like 0

បង្កើនការផ្សព្វផ្សាយណែនាំអាជីពសម្រាប់យុវជន

 នាថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ នៅវិទ្យា ល័យ Da Phuc ស្រុក Soc Son នៃទីក្រុងហាណូយ មជ្ឈិម​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញបានរួមសហការជាមួយក្រសួងការ​ងារយុទ្ធជនពិការនិងស​ង្គមកិច្ច ដើម្បីរៀបចំ​ទិវាពិគ្រោះ​យោបល់​ អប់រំវិជ្ជា​ជីវៈនិងកា​រងារឆ្នាំ២០១៨។

នៅ​ឯពិធីបុណ្យនេះ សិស្សានុសិស្សត្រូវបានអ្នកឯកទេសជាច្រើនរូប បានជម្រាបជូននូវដំណឹងអំពី​ទីផ្សារការ​ងារ កា​​រ​ផ្ត​ល់​ប្រឹក្សា ការតម្រង់ទិស​ដៅអាជី​ព រួមទាំងមាន​ការព្យាករណ៍​អំពីអត្រា​គ្មាន​ការងា​រធ្វើរបស់​ឧស្សាហកម្ម​មួយចំនួន​ផង​ដែរ។

ក្នុងរយះពេលខាងមុខនេះ មជ្ឈិម​សម្ព័ន្ធយុវជន​នឹងបន្តរួម​សហការជាមួយ​ក្រសួង​ការងារ​យុទ្ធជន​ពិការនិង​សង្គម​កិច្ច​ ដើម្បីរៀបចំពិធីបុណ្យ ផ្តល់ប្រឹក្សាប្រឹក្សាវិជ្ជាជី​វៈ អប់រំវិជ្ជាជីវៈនៅតាមបណ្ដាខេត្ត​ ក្រុងទូទាំងប្រ​ទេស​។ ជាពិសេស​គឺផ្តោតទៅលើសិស្សនៃអនុវិទ្យាល័យនិ​ងវិទ្យាល័​យ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ