01/11/2018 09:55 GMT+7 Email Print Like 0

បង្កើនការជួបប្រាស្រ័យប្រជាជនរវាងខេត្ត Dal Lak និងមណ្ឌលគិរី

នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុង Buon Ma Thuot (ខេត្ត Dak Lak) បានប្រព្រឹត្តិទៅសន្និសីទជួបប្រាស្រ័យប្រជាជនរវាងខេត្ត Dal Lak (វៀតណាម) និងខេត្តមណ្ឌលគិរី (ព្រះរាជាណាចក្រកម្ពុជា) ។

ទិដ្ឋភាពនៃសន្និសីទជួបប្រាស្រ័យប្រជាជនរវាងខេត្ត Dal Lak (វៀតណាម) និងខេត្តមណ្ឌលគិរី
(ព្រះរាជាណាចក្រកម្ពុជា) (រូបថត៖ baotintuc.vn)

នៅឯសន្និសីទនេះ ភាគីទាំងពីរបានឯកភាពគ្នាថានឹងបន្តរក្សាទំនាក់ទំនងមិត្តភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៅតំបន់ព្រំដែនទាំងពីរ​។​ លើសពីនេះទៅទៀត  ជួយចែករំលែកបទពិសោធន៍និងដំណោះស្រាយក្នុងការផ្សព្វផ្សាយដល់ប្រជាជននៃភាគីទាំងពីរអំពីការអនុវត្តបទបញ្ញត្តិព្រំដែនឲ្យបានល្អ កៀងគរយុវជនឲ្យចូលរួមសកម្មភាពស្ម័គ្រចិត្ត ដើម្បីជីវភាព​រស់​នៅរបស់សហគមន៍ ព្រមទាំងរៀបចំជំនួបប្រាស្រ័យវប្បធម៌ សិល្បៈ កីឡា និងសកម្មភាពចងសម្ព័ន្ធមេត្រីភាព សំដៅរឹតបន្តឹងថែមទៀតនូវចំណងសមាគ្គីភាពជិតស្និទ្ធរវាងប្រជាជននៅតំបន់ព្រំដែននៃភាគីទាំងពីរ​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ