29/10/2018 09:48 GMT+7 Email Print Like 0

បង្កើនការយល់ដឹងនិងចំណងមិត្តភាពរវាងស្ថាប័នកិច្ចការបរទេសនិងមិត្តភក្តិអន្តរជាតិ


 លោក Nguyen Tuong Minh អគ្គនាយក Fosco ប្រធានគណៈចាត់តាំងកម្មវិធី "ពេលដែលគ្រួសារការទូតធ្វើម្ហូបអាហារ" ឆ្នាំ២០១៨ ជូនផ្កា ចំពោះឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga ប្រធានកិត្តយសក្រុមនារីសហគមន៍អាស៊ាន នៃទីក្រុងហាណូយ (រូបថតៈ VOV)

 នារសៀលថ្ងៃទី២៧ ខែតុលា  ឆ្នាំ​២០១៨ នៅតំបន់ទេសចរណ៍  Van Thanh ខ័ណ្ឌ Binh Thanh នៃទីក្រុងហូជីមិញ ក្រុមហ៊ុន​​ឯកបុគ្គលទទួលខុសត្រូវមានកម្រិត សេវាកម្មភ្នាក់ងារបរទេស ( FOSCO) បាន​សហការ​ជាមួយ​ស្ថាន​កុង​ស៊ុល​ នៅទីក្រុងហូជីមិញ  ស្ថា​ប័នកិច្ច​ការ​បរទេស​នៃទី​ក្រុង​ហូជីមិញ និង​បណ្តាខេ​ត្ត​ភាគ​ខាង​ត្បូង​ (វៀត​ណាម​) ប្រារព្ធការប្រលង “ពេលដែលគ្រួសារការទូត​ធ្វើម្ហូបអាហារ លើកទី២ឆ្នាំ ២​០១៨​” ដើម្បី​បង្កើន​ការ​យល់​ដឹង​និង​រឹតបន្តឹងសាមគ្គីភាព  មិត្តភាព រវាង​ភ្នាក់ងារការទូត វៀ​ត ណាម​និង​ភា្នក់​ងារ​បេសកកម្ម​ការទូត​នៃ​បណ្តា​ប្រទេស​។
 
នៅក្នុងព្រឹត្តិការណ៍​នេះ ឯកអគ្គរដ្ឋទូត Nguye​n Nguyet Nga ប្រធានកិត្តិយស​នៃក្រុម​ស្ត្រីសហគមន៍​អាស៊ាននៃ​ទីក្រុង​ហាណូយ​ បានលើកឡើងថា ព្រឹត្តិការ​ណ៍នេះគឺជាការជួប ជុំពោរ​ពេញទៅដោយអត្ថន័យនៃមហា​គ្រួសារ ជាបង​ប្អូនមក​ពីគ្រប់ទ្វីបទាំងអ​ស់។ តាម រយៈព្រឹត្តិការណ៍នេះ បា​នផ្តាំផ្ញើរនូវសារមួយអំពី​ការផ្សារ​ភ្ជាប់វប្បធម៌ ការផ្សា​ភ្ជាប់សមា​ គមនៃបណ្តាប្រជាជាតិ​  ដើម្បីបំណង​ប្រាថ្នាអំ​ពីសន្តិភាព​និង​វិបុលភាព​នៅក្នុង​តំបន់​និង​ពិភព​លោក​។

ឯកអគ្គរដ្ឋទូត Nguyen Nguyet Nga អញ្ជើញមានប្រសាសន៍ថា៖ “សម្រាប់យើងខ្ញុំជាអ្នកការទូត នេះគឺ​ជាទម្រង់នៃពិធីការការ​ទូតដ៏សំខាន់មួយ ដែ​លអាចនិយាយ​ថាជាទម្រង់​ដំបូង នៃ​កិច្ច​សហប្រតិបត្តិ​ការនិង​ការផ្លាស់​ប្តូរកិច្ចការ​បរទេសដែលយើងហៅ ថា “អាហារការទូត” ។​ ពីព្រោះថា សកម្មភាពកិ​ច្ចការ​បរទេស គឺយើង​ស្វែងរកមិត្តភក្តិ​ជាដៃគូបន្ថែមទៀត សម្រាប់ប្រទេស ដូច្នេះយើង​ខ្ញុំ​គិតថា តាមរយៈម្ហូបអាហារ​ យើង​អាច​​ចាប់​ផ្តើមការសំណេះសំណាល ដើម្បីដៃគូរបស់យើងយល់​ពីយើង ហើយអាចតភ្ជាប់ និ​ងស្រឡាញ់​រាប់អាន​ជាមួយ​ប្រទេសរ​បស់គ្នាទៅវិញទៅមក។ នេះគឺជាស្ពាន​ដ៏សំខាន់មួយ ​សម្រាប់​ចំណង​មិត្តភាព និង​ការយល់​ដឹង​ពីគ្នាទៅ​វិញ​ទៅ​មក”​។

លទ្ធផល​ចុងក្រោយ គណៈចាត់តាំងបានប្រគល់ជ័យលាភីធ្វើម្ហូប ចំពោះក្រុម​មក​ពីស្ថាន​អគ្គកុង​ស៊ុល​បារាំង​នៅទីក្រុង​ហូជីមិញ ក្រុមអេស៉ូរីនិងពានរ​ង្វាន់មួយទៀត សម្រាប់ក្រុមអ៊ីតាលី​។ ក្រៅពី​នេះ ក៏មាន​រង្វាន់​សម្រាប់​ម្ហូប​អាហា​រ​ដ៏ល្អបំផុតសំរាប់សុខភាព ​ម្ហូបអាហារពោរពេញទៅដោយអត្តសញ្ញា​ណជន​ជាតិ និងម្ហូប​អាហារ ដែល​បាន​ តុបតែងស្អាតគួរឲ្យទាក់ទាញបំផុ​តផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ