09/04/2018 06:22 GMT+7 Email Print Like 0

បង្កើនការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងវិស័យកសិកម្ម

នៅក្នុងសិក្ខាសាលា “កសិកម្មបច្ចេកវិទ្យាខ្ពស់៖ បញ្ហានិងដំណោះស្រាយ” ដែលបានរៀបចំឡើងនាថ្ងៃទី៧ខែមេសានៅ​ទីក្រុងហាណូយនោះ តំណាងចូលរួមបានដាក់សំណើរថា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីបង្កើនការតភ្ជាប់ក្នុងខ្សែសង្វាក់តម្លៃជាដំណោះស្រាយសំខាន់ ដើម្បីជម្រុញការអភិវឌ្ឍវិស័យកសិកម្ម បច្ចេកវិទ្យាខ្ពស់នៅ​វៀត​ណាម​។

 គប្បីបង្កើនការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងវិស័យកសិកម្ម

ចំណុចសំខាន់នៃសិក្ខាសាលានេះគឺផ្តោតសំខាន់លើប្រសិទ្ធភាពផលិតកម្មសម្រាប់ការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យា​​ខ្ពស់។ លោក Dao Ngoc Nam នាយកក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងសេវាកសិកម្ម An Viet បានឲ្យដឹងថា៖

“យើងខ្ញុំបានកសាងមជ្ឈមណ្ឌលទិន្នន័យដោយប្រមូលផ្តុំនូវទិន្នន័យពីអ្នកផលិត អ្នកជំនាញ អ្នកវិទ្យាសាស្ត្រនិងអ្នក​បែងចែកផលិតផល ហើយទិន្នន័យទាំងអស់ត្រូវបានបច្ចុប្បន្នកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ដើម្បីទាក់ទង់ផ្ទាល់ដល់ទិន្នន័យនេះ ប្រជាកសិករត្រឹមតែមានស្មាតហ្វូន ឬកំព្យួទ័រមានអ៊ិនធឺណិតគឺអាចស្វែងយល់និងរៀនសូត្រណូវព័ត៌មានអំពីទីផ្សារ ចំនេះដឹងផលិតកម្មលើព្រព័ន្ធ”។

តំណាងទាំងអស់ក៏បានចាត់ទុកថា ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការទាក់ទងផ្ទាល់ជាមួយបច្ចេកវិទ្យាខ្ពស់ ត្រូវ​បណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ដើម្បីអាចគ្រប់គ្រងបានវិទ្យាសាស្ត្រ បច្ចេកវិទ្យា​ជឿន​លឿន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ