11/12/2015 09:28 GMT+7 Email Print Like 0

បង្កើនការដឹកនាំរបស់បក្សចំពោះការងាររកឃើញនិងដោះស្រាយបទល្មើសពុករលួយ

ក្រសួងនយោបាយទើបនឹងបានចេញសារាចរណ៍ ស្តីពីបង្កើនការដឹកនាំរបស់បក្សចំពោះការងាររកឃើញ និង​ស្រាយបទល្មើសពុករលួយ។ សារាចរណ៍នេះ បានដាក់ចេញភារកិច្ចនិងដំណោះស្រាយចំនួន៨ សំដៅលើកកំពស់ ប្រសិទ្ធិភាពការងារបង្ការប្រឆំាងអំពើរពុករលួយ។រួមជាមួយគ្នានោះ បង្កើនកិច្ច សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ជាមួយប្រទេសនានា អង្គការអន្តរជាតិនានា ក្នុង​ការដោះស្រាយបទល្មើសពុករលួយ។ ម្ចាស់ការចរចា​ ប្រតិបត្តិ​អនុ​សញ្ញា អ.ស.បស្តីពីការប្រឆាំងអំពើពុករលួយតាមដំណើរការ សមស្របនឹង​លក្ខណៈ​និង​ការ​កំណត់​នៃច្បាប់​វៀត​ណាម។ ជម្រុញការងារផ្សព្វផ្សាយស្តីពីកិច្ច​ការ រកឃើញ​ដោះស្រាយបទល្មើសពុ​ករលួយ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ជាសាធារណ​នូវ លទ្ធផលរកឃើញនិងដោះស្រាយបទល្មើស​ពុករលួយផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

បណ្តាព័ត៌មានបានផ្សាយ