19/06/2015 10:30 GMT+7 Email Print Like 0

បង្កើនការឧទ្ទេសនាមអំពីសម្ព័ន្ធសមាគមនារីវៀតណាមទៅកាន់សហគមន៍អន្តរជាតិ


តំណាងការទូតវៀតណាមប្រចាំនៅឯបរទេសអាណត្តិ២០១៥-២០១៨(រូបថតៈ tapchicongsan)

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៥ នៅទីក្រុង​ហាណូយ មជ្ឈឹម​សម្ព័ន្ធ​សមាគម​នារី​វៀត​ណាម បាន​រៀប​ចំពិធី​ជួប​មុខ​ជាមួយ​ប្រធាន​ស្ថាប័ន​តំណាង​ការទូត​របស់វៀតណាម នៅឯបរទេស​អាណត្តិ២០១៥-២០១៨ ។ ចូលរួម​ក្នុង​ពិធី មាន​វត្ត​មាន​លោក​ស្រី Nguyen Thi Thanh Hoa ប្រធាន​សម្ព័ន្ធសមាគមនារី​វៀតណាម លោក Dang​ Minh Khoi អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស រួមជាមួយ​ឯកអគ្គ​រដ្ឋទូត អគ្គ​កុងស៊ុល​របស់ វៀត​ណាម​ប្រចាំនៅឯបរទេស​អាណត្តិ២០១៥-២០១៨ ផងដែរ។ នៅ​ក្នុងជំនួប​នេះ​លោកស្រី Nguyen Thi Thanh Hoa មានបំណង​ថា ប្រធាន​ជាតំណាង​នានា ពេល​ដែល​បំពេញា​ភារកិច្ច​ នៅឯបរទេស គប្បីម្ចាស់​ការផ្សព្វផ្សាយ អំពីរូបភាពនារី វៀត​ណាម អំពី​សមាគមនារី​វៀត​ណាម ទៅ​កាន់​បរទេស ព្រម​ទាំងបង្កើត​ឱកាស សហ​ប្រតិបត្តិ​ការ ចលនា​ប្រភពកម្លាំង​សម្រាប់​អនុវត្តសកម្ម​ភាព ជួបប្រាស្រ័យ ផ្លាស់​ប្តូរ ឈានដល់​ការចុះហត្ថលេខាលើកិច្ច​សហប្រតិបត្តិការ​មួយចំនួន។

​នៅទីនេះ លោក Dang Minh Khoi បានឲ្យដឹង​ថា ក្រសួង​ការបរទេស​នឹង ធ្វើ​សេនាធិ​ការ លើក​សំណើជូន​រដ្ឋាភិបាល បង្កើនកិច្ច​ការសហប្រតិបត្តិ​ការ​អន្តជាតិ  ដោយមាន​ការគូបផ្សំកិច្ច​ការរបស់សម្ព័ន្ធ​សមាគមនារី​វៀតណាម ក្នុង​បណ្តា សកម្ម​ភាព​ការទូត ជាមួយប្រទេស​នានាដែល​វៀតណាម មានទំនាក់ទំនងផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ