16/02/2018 10:02 GMT+7 Email Print Like 0

បង្កើនការស្រាវជ្រាវ ព្យាករណ៍អំពីបញ្ហាថ្មីក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

​គណៈកម្មាធិការ​ទទួលបន្ទុកការងារអន្តរវិស័យ អំពីការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច ចាំបាច់ត្រូវ​បង្កើនការ​ស្រាវជ្រាវ ​វាយតំលៃ និងព្យការណ៍​អំពីបញ្ហាថ្មី​ថ្មោងនៃ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​និង​ការចរចា​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)។ 

ឧបនាយករដ្ឋមន្រ្តីវៀតណា​ម ប្រធាន​គណៈកម្មាធិ​ការ​ទទួល​បន្ទុកការ​ងារ​អន្តរវិស័យ​អំពីការ​ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ បានប​ញ្ជាណែនាំយ៉ាងដូច្នេះ ក្នុងកាលៈ​ទេសៈ​ ដែលនិន្នាការ​សហប្រតិបត្តិការ​លើពិភពលោក​កំពុងមាន​បម្រែបម្រួល​ជាច្រើន​។

លោក​ឧបនាយ​ករដ្ឋមន្រ្តីបានសំណូមពរឲ្យក្រ​សួង ស្ថាប័ននិងតំ​បន់ពាក់​ព័ន្ធនានា ត្រូវដំណើរ​ការយ៉ាង​សកម្ម​និង​ប្រកប​​ដោយ​​ប្រសិទ្ធភាពនូវកម្មវិធីសក​ម្មភាពរបស់ក្រសួង ស្ថាប័ន​ និងតំបន់​របស់​ខ្លួន បង្កើត​បរិយាកាស​ធ្វើ​អាជីវកម្ម​​និង​វិនិយោគ​ប្រកបដោយភាពងា​យ​ស្រួល សំរាប់សហគ្រាសជាតិនិ​ងអ​ន្តរជាតិ៕

 

តាម​ VOV5 - វិទ្យុសម្លេ​ង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ