11/05/2018 22:20 GMT+7 Email Print Like 0

បង្កើនការយល់ដឹងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងហូឡង់

នៅថ្ងៃទី ១០ ខែឧសភា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-ហូឡង់ បានរៀបចំពិធីរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងហូល្លង់ (9/4/1973-9/4/2018) និងខួបលើកទី ៥ នៃការបង្កើតសមាគមមិត្តភាពនិងកិច្ចសហប្រតិបត្តិការ វៀតណាម - ហូឡង់ (29/1/2013 - 29/1/2018)។

ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ សាស្រ្តាចារ្យ លោក Dao Xuan Hoc ប្រធានសមាគមមិត្តភាព និងសហប្រតិបត្តិការ​វៀត​ណាម - ហូឡង់បានសង្កត់ធ្ងន់ថា ឆ្លងកាតអស់រយៈពេល ៤៥ ឆ្នាំកន្លងទៅទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពពីមួយទៅមួយថ្ងៃលើវិស័យសេដ្ឋកិច្ច និង នយោបាយ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ ម្យ៉ាងទៀត គណៈដឹកនាំសមាគមនិងសិក្ខាកាមទាំងឡាយ ក៏មានគោលបំណងចង់បន្តសហការជាមួយស្ថានទូតហូឡង់ប្រចាំនៅវៀតណាមជា រឿយ​ៗ​ថែម​ទៀតផងដែរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម លោកស្រី Nienke Trooster បានឱ្យដឹងថាវៀតណាមគឺជាប្រទេសមួយដែលហូឡង់ចង់ផ្តោតលើការផ្តល់ទុនកម្ចីអនុគ្រោះ ហើយមកដល់ពេលនេះ យើងក៏បានមើលឃើញមានជំហានអភិវឌ្ឍមួយចំនួនប្រកបដោយជោគជ័យរួចហើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ