12/11/2016 14:34 GMT+7 Email Print Like 0

បង្កើនការផ្សព្វផ្សាយកសិផលសុវត្ថិភាពរបស់វៀតណាមទៅកាន់ពិភពលោក


ពិធីបើកជាផ្លូវការផ្សារណាត់តាំងពិព័រណ៍កសិកម្មអន្តរជាតិលើក ទី១៦
 

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦​ ផ្សារណាត់តាំងពិព័រណ៍កសិកម្មអន្តរជាតិលើកទី ១៦ បានបើកជាផ្លូវការនៅទីក្រុងហាណូយ ក្រោមប្រធានបទ “ផលិតផលកសិកម្ម ធានាគុណភាព សុវត្ថិភាពចំណីអាហារ”។​ថ្លែង​មតិ​បើកផ្សារណាត់នេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម​លោក Le Quoc Doanh បាន​លើក ច្បាស់ថា៖

“ផ្សារណាត់នេះបានរៀបចំឡើងសំដៅអនុវត្តសារាចររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្តីពីការបង្កើនការទទួល​​ខុសត្រូវរបស់រដ្ឋស្តីពីសុវត្ថិភាពចំណីអាហារ ព្រមទាំងបើកទូលាយការស្វែងរកទីផ្សារប្រើប្រាស់ផលិតផល​កសិផលស្ថិរភាព មានតម្លៃខ្ពស់ រួមទាំងទីផ្សារនាំចេញនិងការប្រើប្រាស់ក្នុងស្រុក សំដៅអនុវត្តជាក់​ស្តែងផែនការសកម្មភាពឆ្នាំសុវត្ថិភាពចំណីអាហារ។​ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទជឿជាក់ថា ផ្សារ​ណាត់នេះជាឱកាសសម្រាប់ជួយតំបន់នានានិងសហគ្រាសផ្សព្វផ្សាយ កសិផល បង្កើតស្ពានផ្សាភ្ជាប់និង​ប្រើប្រាស់ផលិតផល រួមចំណែកលើកកំពស់ពាណិជ្ជសញ្ញាកសិផលវៀតណាមលើទីផ្សារជាតិនិងអន្តរជាតិ​”។

ផ្សារណាត់នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ