28/02/2017 10:20 GMT+7 Email Print Like 0

បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងវៀតណាមនិងប្រ៊ុយណេ


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ)និងរដ្ឋមន្រ្តី ការបរទេសនិងពាណិជ្ជកម្មប្រ៊ុយណេលោក Pehin Dato Lim Jock Seng (រូបថត៖chinhphu.vn)

នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី​វៀត​ណាម​ លោក Nguyen Xuan Phuc​បាន​អញ្ជើញ​ទទួល​ជួប​សន្ទនា ជាមួយ​រដ្ឋមន្រ្តី​ការបរទេស និង​ពាណិជ្ជកម្មប្រ៊ុយណេ លោក Pehin Dato Lim Jock Seng ដែលកំពុង​មក​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម និង​ចូល​រួម​សម័យ​​ប្រជុំ​លើកទី​១ គណៈ​កម្មាធិការ​​សហប្រតិបតិ្តការ​ទ្វេភាគី​វៀត​ណាម -ប្រ៊ុយ​ណេ។ នៅទី​នេះ នាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc អះ​អាង​ថា វៀត​​ណាម​ស្វាគមន៍ និងរង់ ចាំព្រះមហាក្សត្រ​ប្រ៊ុយ​ណេ​ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ នៅវៀត​ណាម​ ក្នុង​ឱកាស​​ចូលរួម​សន្និសីទ APEC ២០១៧។ នាយក​រដ្ឋមន្រ្តី លោក Nguyen Xuan Phuc ក៏បាន​ស្នើឲ្យ​ប្រ៊ុយ​ណេបង្ក​លក្ខណៈ​ងាយ​ស្រួល​សំរាប់​ក្រុមហ៊ុន សមាជិកនៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ប្រេង​ឧស្ម័ន​វៀត​ណាម ​ចូល​រួម​គំរោង​ការណ៍ អំពី​ប្រេង​​ឧស្ម័ន​នៅប្រ៊ុយណេផងដែរ។ វៀត​ណាម​ត្រៀម​ខ្លួន​ជាស្រេច​ផ្លាស់​ប្ដូរបទ​ពិសោធន៍ ជាមួយប្រ៊ុយណេ ក៏ដូច​ជាអនុវត្ត​ខ្លឹមសារ​សហប្រតិបតិ្តការ​លើវិស័យកសិកម្ម និង​ជលផល៕
 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ