19/01/2018 10:33 GMT+7 Email Print Like 0

បង្កើនការប្រតិបត្តិច្បាប់លើសមុទ្រសម្រាប់តំបន់អាស៊ាន

 ទិដ្ឋភាពនៃសិក្ខាសាលា

ក្នុងរយៈពេល​ពីរថ្ងៃគឺថ្ងៃទី១៨​និង១៩ ខែមករា ឆ្នាំ២​០១៨ នៅទីក្រុង ​Nha Trang ខេត្ត Khanh Hoa (វៀ​ត​ណាម) បាន​ប្រព្រឹត្ត​ទៅសិក្ខាសាលា​ វេទិ​កាតំបន់អាស៊ាន (ARF) ក្រោមប្រធា​ន ​បទ “បង្កើន​ការ​ប្រតិបត្តិ​ច្បាប់​លើស​មុទ្រ​” ដោយមាន​ការចូលរួមរប​ស់តំណាង​ជិត៨០ នាក់មកពីប្រ​ទេសចំនួន​២២និង​អង្គការ​អន្តរជាតិ​មួយ​ចំនួ​ន​។
 
នេះជា​សកម្មភាព​ដំបូង សម្រាប់អនុវត្តនូ​វសេចក្តីថ្លែង​ការណ៍ថ្នាក់​រដ្ឋមន្ត្រីការ​ទូត ARF ស្តីពី​បង្កើន​ការ​ប្រតិបត្តិ​ ច្បា​​ប់លើសមុទ្រ ក្នុង​គោល​បំណ​ង ​ផ្លាស់ប្តូ​​រ​និ​ងប​ង្កើន​ការជួ​ប​សន្ទ​នា សំដៅធានា​សន្តិ សុខ​លើ​សមុទ្រ​ក្នុង​តំបន់​។
 
សិក្ខា​សាលានេះបានពិភាក្សអំពីរាល់​ការសាកល្បង​សន្តិសុខ​លើសមុទ្រក្នុង​តំបន់ និង​ភាពចាំបាច់​នៃការ​បង្កើន​កិច្ច​សហប្រតិបត្តិការ រវាងបណ្តាស្ថាប័នប្រតិបត្តិច្បាប់​លើស​មុទ្រ​។ តាមនោះ កា​រធានាសន្តិសុ​ខ សុវត្ថិភាព​និង​ស្ថិរភាព​​លើសមុទ្រ​គឺមានអត្ថន៏យ សំខាន់ពិសេសស​ម្រាប់ប្រទេស និង​ប្រជាជនក្នុ​ងតំបន់​អាស៊ី-ប៉ាស៊ីហ្វិក​៕​

 

តាម​  VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ