28/04/2016 09:51 GMT+7 Email Print Like 0

បង្កើនការនាំចេញជលផលតំលៃបន្ថែមរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុប


ស្តង់ទំនិញរបស់វៀតណាមនៅផ្សារណាត់នេះ (រូបថត៖TTXVN)

ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៦ ផ្សារណាត់ជលផលទូទាំងពិភព​លោក​ឆ្នាំ២០១៦ បាន​ប្រព្រឹត្ត​ទៅនៅ​មជ្ឈ​មណ្ឌល​ពិព័រណ៍រាជ​ធានីព្រុច​សែល​ប្រទេស​ប៊ែលហ្សិក​។ នេះ​ជាផ្សារណាត់​ជល​ផល​ធំបំផុត​លើពិភព​លោក ដោយ​មាន​ការចូលរួម​របស់អតិថិជន និងអ្នកផ្គត់ផ្គង់រាប់ពាន់​នាក់​មក​ទីគ្រប់ទិសទីលើពិភព​លោក។ វៀត​ណាម​មាន​អង្គភាពអាជីវកម្ម​ចំនួន២៤ មកចូលរួមផ្សារណាត់នេះដែល​ឧទ្ទេសនាម​មុខ​ទំនិញ​ប្រពៃណី​របស់​វៀត​ណាម​ ដូចជាត្រីប្រា និង​បង្គា។ គោលដៅ​របស់វៀតណាម​ នៅពេលចូលរួមផ្សារណាត់លើកនេះ គឺ បង្កើន​ការនាំ​ចេញ​ជល​ផ​លទៅកាន់​ទីផ្សារ​អឺរ៉ុប ជាពិសេស​គឺផលិត​ផលតំ​លៃ បន្ថែមទៅក្នុងផ្សារទំនើប។​ តំលៃនាំ​ចេញជល​ផល​ក្នុងរយៈ​ពេល៣ខែ​ដើមឆ្នាំ២០១៦ របស់វៀតណាមទទួល​បាន១ពាន់៤រយលាន​ដុល្លាអាមេរិក កើន៩%បើប្រៀប​នឹងរ​យៈ​ពេល​ដូចគ្នា​ នៃឆ្នាំ​ទៅមិញ។ រួមជាមួយអាមេរិកនិងជប៉ុន EU ជាទីផ្សារជលផលសំខាន់បំផុត របស់​វៀតណាម​ដោយនាំ​ចូល​១៨% នៃផលិតជលផលនាំចេញ​របស់​វៀត​ណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ