25/08/2015 10:16 GMT+7 Email Print Like 0

បង្កើនការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ានជាមួយដៃគូសន្ទនានានា


បង្កើនការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ានជាមួយដៃគូសន្ទនានានា

ក្នុងក្រប​ខ័ណ្ឌនៃសន្និសីទ​រដ្ឋមន្ត្រីសេដ្ឋកិច្ច​អាស៊ាន លើក​ទី៤៧​ (​AEM 47) និងបណ្ដាស​ន្និសីទទាក់​ទិន នាថ្ងៃទី​២៣ខែសីហាឆ្នាំ២០១៥ នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) បានប្រ​ព្រឹត្ត​ទៅ​បណ្ដា​សន្និសីទ​ពិគ្រោះ​យោបល់ នៃ​​បណ្ដា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាស៊ាន ជាមួយដៃគូសន្ទនា​ផ្សេង​ៗ ដូច​ជា៖ ចិន ជប៉ុន កូរ៉េខាង​ត្បូង។​ អនុ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហ ពាណិជ្ជកម្ម វៀតណាម លោក Nguyen Cam Tu បាន​ដឹក​នាំ​គណៈ​ប្រតិភូ​វៀត​ណាម ចូលរួមសន្និសីទ​លើកនេះ។​

ក្នុងសន្និសីទ​ពិគ្រោះយោបល់​ រវាងបណ្ដារ​ដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​រដ្ឋម​ន្ត្រីក្រ​សួងពារណិជ្ជកម្មចិន ( AEM – MOFCOM ) លើក​ទី១៤ រដ្ឋ​មន្ត្រីគ្រប់​រូបសុទ្ធតែ​​ស្វាគមន៍ ការ​សម្រេច​កម្ម​វិធី ស្ដី​ពីបែបបទ​គយ និង​ជួយ​ឧបត្ថម្ភពាណិជ្ជកម្ម​ (CPTF) ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន-ចិន ( ACFTA ) ។ CPTF​ នឹងកាត់​បន្ថយ​បែបបទ​គយ រំដោះទំនិញ​លឿន​ជាង តម្លាភាព​ជាង​និងស្ថិរភាព​ជាង ក្នុង​ពេល​បំពេញ​បែបបទ​គយ រវាង​អាស៊ាន​និងចិន។

សន្និសីទ​ពិគ្រោះយោបល់​រវាង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាស៊ាន​និង​កូរ៉េ​ខាង​ត្បូង (​AEM – ROK) លើក​ទី១២ បណ្ដា​រដ្ឋមន្ត្រីបាន​អបអរសាទរ​ការសម្រេច​និងបាន​ចុះ​ហត្ថ​​លេខា​លើពិធី​សារ​ទី៣ ធ្វើ​វិសោធនកម្ម កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរី រវាង​អាស៊ាននិង​កូរ៉ែខាង​ត្បូង( AKFTA)។ សន្និសីទពិគ្រោះយោបល់​ រវាង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ចអាស៊ាននិងជប៉ុន​(​AEM – METI) លើក​ទី២១ បណ្ដា​រដ្ឋមន្ត្រីបាន​ឯកភាព​អំពីសេចក្ដី​ប្រកាស​ថ្នាក់​ រដ្ឋមន្ត្រី អំពីការ​អនុវត្ត​គ្រប់​គ្រាន់​កិច្ច​ព្រម​ព្រៀង​ដៃគូ​សេដ្ឋកិច្ច​លើគ្រប់​ជ្រុង​ជ្រោយ អាស៊ាន-ជប៉ុន (AJCEP) នឹង​​បាននាំចេញ​នាចុងឆ្នាំ២០១៥។

នៅសន្និសីទ​ពិគ្រោះ​យោបល់ រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​អាស៊ាន ជាមួយ​ចិន កូរ៉េខាងត្បូង និងជប៉ុន ( AEM + 3) លើក​ទី១៨ បណ្ដា​រដ្ឋមន្ត្រី​បានឯកភាព​ថាត្រូវបង្កើន​ការផ្លាស់​ប្តូរ និង​សហប្រតិបត្តិការ រវាងមជ្ឈមណ្ឌល​ទាំង​​បី ដើម្បី​បង្ក​លក្ខណៈ និង​បង្កើនការតភ្ជាប់​ពាណិជ្ជកម្ម និង​វិនិយោគ អាស៊ាន+៣ ក៏ដូច​ជា បណ្ដាដៃ​គូសន្ទ​នា​ផ្សេងៗ​ទៀត​របស់​អាស៊ាន។

នៅសន្និសីទពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាន ជាមួយអូស្ត្រាលី និងញូវសេឡែន(AEM – CER ) លើក​ទី២០ បណ្ដា​រដ្ឋមន្ត្រី​បានអបអរ​សាទរ ការ​អនុវត្តកិច្ច​ព្រម​ព្រៀង បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អា​ស៊ាន​-អូស្ត្រាលី​ និងញូវសេឡែន ( AANZFTA ) ។

នៅក្នុងសន្និសីទ​ពិគ្រោះយោបល់ AEM - ឥណ្ឌា លើកទី​១២ បណ្ដារដ្ឋមន្ត្រី​បាន​អបអរសាទរ អនុវត្ត​កិច្ចព្រម​ព្រៀងពា​ណិជ្ជកម្ម​សេរី និង​វិនិយោគ​អាស៊ាន-ឥណ្ឌា ជាមួយ​ប្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀត​ណាម​និង​ឥណ្ឌា។ ទន្ទឹមនឹង​នោះ អំពាវនាវ​អោយអនុម័ត​កិច្ចព្រម​ព្រៀងទាំង​នេះ ជាមួយប្រទេស​ផ្សេងៗ​ទៀត ក្នុង​អាស៊ានផង​ដែរ៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ