28/01/2016 09:38 GMT+7 Email Print Like 0

បង្កើនការដឹកនាំរបស់បក្សចំពោះការងារបង្កាប្រឆាំងអំពើពុករលួយ


បង្កើនការដឹកនាំរបស់បក្សចំពោះការងារបង្កាប្រឆាំងអំពើពុករលួយ

នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ មហាអយ្យការប្រជាជន​កំពូល​បានរៀប​ចំសន្និសីទ Online បូកសរុប១០ឆ្នាំ អនុវត្តច្បាប់បង្កប្រឆាំងអំពើពុក​រលួយ និងបូកសរុបជាលើកដំបូង ៥ឆ្នាំ អនុវត្ត​សារៈ​ចររបស់​ការិយាល័យ​នយោបាយ​ អំពីការបង្កើនដឹកនាំ​របស់បក្ស ចំពោះការងារបង្ការ ប្រឆាំងជនល្មើស ក្នុង​ស្ថាន​ភាព​ថ្មី។

​ថ្លែងមតិនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍ អយ្យការប្រជាជនកំពូល លោក​ Nguyen Hai Phong បាន​លើកច្បាស់​ថាការ​ងារ​បង្ការប្រឆាំង អំពើពុករលួយជាភារ​កិច្ចសំខាន់ដែលបានបក្ស រដ្ឋយកចិត្តទុកដាក់ និងបញ្ជាណែនាំជានិច្ច ក្នុង​ដំណើ​រ​ការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ។ លោក Nguyen Hai Phong ក៏បានស្នើថា ក្នុង​រយៈពេល​ខាងមុខ​នេះ អយ្យការគ្រប់ជាន់ថ្នាក់ត្រូវបញ្ជាណែនាំ​ស្រាវជ្រាវ សេនាធិការ​កសាង​ផែន​ការ កម្ម​វិធី​សកម្ម​ភាព និងរៀបចំអនុវត្តយ៉ាងម៉ត់​ចត់សារចរ របស់ការិយាល័យនយោបាយ ស្ដីអំពីការបង្កើនដឹកនាំ​របស់​បក្ស ចំពោះ​ការងារ​ស្រាវជ្រាវ រកឃើញ​អំពើពុករលួយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ