17/07/2015 08:55 GMT+7 Email Print Like 0

បង្កើនការដឹកនាំរបស់បក្សចំពោះកិច្ចការធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងស្ថានភាពថ្មី

“សន្និសីទ​កម្មាភិបាលទូទាំងប្រទេស សំដៅជ្រួត​ជ្រៀប និង​អនុវត្ត​សារាចរលេខ៤៦ របស់ការិយា​ល័យ​នយោបាយ​ ស្តីអំពី​បង្កើនការដឹក​នាំរបស់​បក្ស ចំពោះកិច្ចការធានា​សន្តិសុខ សណ្តាប់ធ្នាប់ក្នុង​ស្ថានភាព​ថ្មី” បាន​ប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី​១៦ខែកក្កដាឆ្នាំ​២០១៥​ នៅទីក្រុងហាណូយ ក្រោមការដឹកនាំរបស់​អគ្គលេខា​បក្ស​កុម្មុយនិស្ត​វៀត​ណាម លោក Nguyen Phu Trong ។

ថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានធ្វើការ​វិភាគ និង​បំភ្លឺ​ច្បាស់​បញ្ហាមួយ​ចំនួន នៃ​បំរ៉ែ​បំរួល​ក្នុង​ប្រទេស​និង​លើពិភព​លោក ហើយ​អះអាង​ថា នេះជាសន្និសីទ​មានសារៈសំ​ខាន់ចាំ​បាច់។ បញ្ហា​ស្នូល​គឺត្រូវ​ជ្រួត​ជ្រៀប និង​បញ្ជាណែនាំការ​អនុវត្តរាល់ភារកិច្ចនិងដំណោះស្រាយ ដែលសារាចររបស់​ការិយា ល័យ​នយោបាយ​ដែល​បាន​ដាក់​ចេញ។ លោកអគ្គលេខាបាន​សំណូមពរឲ្យថ្នាក់ ដឹកនាំក្រសួង​ស្ថាប័ន​នានា អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​សារាចរ​នេះ។ រួម​ជាមួយ​គ្នានោះ ធ្វើឲ្យល្អ​កិច្ចការពាររាល់ព្រឹត្តការណ៍សំខាន់របស់ ប្រទេសជាតិ និងត្រៀម រៀបចំ​ឲ្យមហាសន្និបាត​លើកទី១២​របស់បក្សផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ