26/02/2016 09:53 GMT+7 Email Print Like 0

បង្កើនការចូលរួមរបស់នារីក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់


លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនា
និងអប់រំប្រជាជនថ្លែងមតិនៅក្នុងជំនួបសំណេះសំណាល

“តួនាទីរបស់ប្រព័ន្ធ​ផ្សព្វផ្សាយសំដៅបង្កើន​ការ ចូលរួមរបស់នារីក្នុង​រដ្ឋសភា និង​ក្រុមប្រឹក្សា​ប្រជាជន​គ្រប់​ជាន់​ថ្នាក់​” ជាប្រធាន​បទនៃជំនួបសំណេះ សំណាលដែលបានរៀបចំនៅទីក្រុង​ហាណូយ​ នាថ្ងៃទី២៥ ខេកុម្ភៈ ឆ្នាំ២០១៦​។ ចូល​រួមក្នុង​ជំនួប​នេះ តំណាងជាច្រើនបានចាត់​ទុកថា វៀតណាមទទួលបាន​សមិទ្ធិគួរឲ្យ​កត់ សម្គាល់​ជាច្រើន ក្នុង​ការបង្កើនការចូលរួមរបស់នារី លើវិស័យនយោបាយនិយាយ រួមនិង​ក្នុង​ប្រព័ន្ធ​នៃស្ថាប័ន​ដោយ​ប្រជា​ជន​ជ្រើស​រើស​និយាយ​ដោយឡែក។ លោកស្រី​ Truong Thi Mai ប្រធាន​គណៈកម្មាធិការ​ចលនា​និង​អប់រំ​ប្រជាជន​បានអះ​អាង​ថា៖ “ស្ថាប័នផ្សព្វផ្សាយនានាត្រូវគាំទ្រការចូលរួម របស់នារីនៅក្នុងដំណើរការ​បោះ ឆ្នោត​សមាជិក​សភានី​តិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ​២០១៦-២០២១ នាពេល​ខាង​មុខ ដោយ​សកម្មភាព​ផ្សព្វផ្សាយ​ជាក់ស្តែង។ នោះជា គោលនយោបាយរបស់បក្ស រដ្ឋ ស្តីពី​ការ​បង្កើន​ការ​ចូល​រួមរបស់នារី​ក្នុងការគ្រប់ គ្រង រួម​ទាំងរាល់​ការ​កំណត់ នៃច្បាប់បោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់​ថ្នាក់”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ