03/08/2017 10:13 GMT+7 Email Print Like 0

បង្កើនការងារឃ្លាំមើលរបស់រដ្ឋសភាចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម


បង្កើនការងារឃ្លាំមើលរបស់រដ្ឋសភាចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍
កម្ពុជា-ឡាវ-វៀតណាម

សន្និសីទលើកទី ៦ គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមដោយប្រធានបទ  “​ បង្កើន​​ការងារឃ្លាំមើលរបស់រដ្ឋសភាចំពោះគំនិតច្នៃប្រឌិតថ្មីអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម” បានប្រារព្វឡើងនាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋធានីវៀងច័ន្ទ​ (ប្រទេសឡាវ) ។ 

ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាឡាវ លោក Sengnuan Xayalath បានសង្កត់ធ្ងន់ថា៖ សន្និសីទនេះជាឱកាស​ល្អចំពោះគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភានៃប្រទេសទាំងបី បានជួបជុំគ្នា ផ្លាស់ប្តូរព័ត៌មាននិងផ្តល់មតិលើបញ្ហានានាដែលកើតមានឡើង នៅក្នុងតំបន់។ ថ្លែងមតិនៅទីនេះ លោក Nguyen Van Giau ប្រធាន​គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ នៃរដ្ឋសភា វៀតណាមបានអះអាងថា៖

“ សន្តិភាព សន្តិសុខជាលក្ខណះសម្រេចចំពោះការអភិវឌ្ឍន៍។ ការរក្សាអធិបតេយ្យភាព បូរណភាពដែនដី ធានាស្ថិរភាពនយោបាយ-សង្គម ដើម្បីកសាងការពារប្រទេសជាតិនិងបង្កើតបរិយាកាសសន្តិភាពក្នុងតំបន់ត្រីកោណ​នេះ។ ដូច្នេះ ប្រទេសទាំងបីត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រឆាំងការលក់គ្រឿង​ញៀន​ និង​បទ​ល្មើសឆ្លងដែន…លៗ។ ក្នុងរយៈពេល ២ ថ្ងៃ អង្គសន្និសីទបានពិភាក្សាអំពីការឃ្លាំមើលរបស់រដ្ឋ​សភា​ លើ​កិច្ច​សហប្រតិបត្តិការ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ការងារត្រៀមរៀបចំបើកសន្និសីទជាបន្តរបស់គណៈកម្មាធិការធិការ​កិច្ចការបរទេស កម្ពុជា-ឡាវ-វៀតណាមនិងបញ្ហាមួយចំនួនទៀត៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ