27/09/2019 13:34 GMT+7 Email Print Like 0

បង្កើនការគ្រប់គ្រងរដ្ឋ ពង្រីកប្រភពកម្លាំងនៃអង្គការសាសនានៅវៀតណាម


 លោក Bui Thanh Ha អនុប្រធានគណៈកម្មការសានារដ្ឋាភិបាល (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២៥ ខែកញ្ញា នៅខេត្ត  An Giang គណកម្មការសាសនារដ្ឋាភិបាលបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ“ ការគ្រប់គ្រង របស់រដ្ឋចំពោះប្រភពកម្លាំងរបស់បណ្ដាអង្គការរសាសនានៅ​វៀតណាម​ នាបច្ចុប្បន្ន - ស្ថានភាពនិងដំណោះស្រាយបច្ចុប្បន្ន”។ សិក្ខាសាលានេះសំដៅផ្លាស់ប្ដូរនិងបំភ្លឺទស្សនៈស្តីពីការពង្រីកប្រភពកម្លាំងសាសនាក្នុងការអភិវឌ្ឍប្រទេសជាតិ និងបំភ្លឺនូវរាល់បញ្ហាដែលបានដាក់ចេញក្នុងការងារគ្រប់គ្រងរដ្ឋចំពោះប្រភពកម្លាំងរបស់អង្គការសាសនានៅវៀតណាមនាបច្ចុប្បន្ននេះ។ អាស្រ័យហេតុនេះ ផ្ដល់មូលដ្ឋានទ្រឹស្តី និងជាក់ស្តែងសម្រាប់ការបំពេញបន្ថែម និងសុក្រិតគោលនយោបាយ ច្បាប់ បង្កើតច្រករបៀងគតិយុទ្ធ ពង្រីកប្រភពកម្លាំងរបស់សាសនានានានៅវៀតណាមសម្រាប់ដំណាក់កាលខាងមុខ។

អញ្ជើញថ្លែងនៅទីនេះ លោក Bui Thanh Ha អនុប្រធានគណៈកម្មការសានារដ្ឋាភិបាល បាន លើកឡើងនូវបញ្ហាដែលត្រូវយកចិត្តទុកដាក់និងពិភាក្សាដូចជា៖បញ្ហាទូទៅអំពីប្រភពកម្លាំងសាសនានៅវៀតណាមក្នុងបរិបទ​សកលភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិ; បញ្ហាដែលបានលើកឡើងនៅក្នុងការគ្រប់គ្រងរដ្ឋចំពោះប្រភពកម្លាំងរបស់អង្គការសាសនានានានៅវៀតណាមនាបច្ចុប្បន្នជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ