19/07/2016 09:21 GMT+7 Email Print Like 0

បង្កើនការគ្រប់គ្រងធនធានធម្មជាតិការពារបរិស្ថាននិងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Trinh Dinh Dung អញ្ជើញថ្លែងមតិ
ក្នុងសន្និសីទ

បង្កើនការគ្រប់គ្រងធនធានធម្មជាតិការពារបរិស្ថាន និងទប់ទល់នឹង​បម្រែបម្រួល​អាកាសធាតុ។ នេះជា​អនុសាសន៍​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល​វៀតណាម លោក Trinh Dinh Dung នៅក្នុង​សន្និសីទ​បូក​សរុបការ​ងារឆមាស​ទី១ និងអនុវត្តផែនការសកម្មភាពឆមាសទី២​នៃឆ្នាំ២០១៦ របស់ក្រសួងធនធាននិង​បរិស្ថាន ដែល​ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ នៅទីនេះ​លោក Trinh Dinh Dung បាននាំ​ចេញភារកិច្ចចំនួន​១០ ដែលក្រសួងធនធាន និង​បរិស្ថាន​ត្រូវ​អនុវត្ត សំដៅជំនះ​ពុះពារ​នូវ​បញ្ហា​នៅសេសសល់ និងខិតខំប្រឹង​ប្រែង​ទទួលបានលទ្ធផលវិជ្ជមាន ក្នុងផែនការឆមាសទី២​ឆ្នាំ​២០១៦។  ក្នុង​នោះ ផ្តោត​សំខាន់លើការបង្កើនគការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការពារបរិស្ថាននិង ទប់ទល់​ជាមួយ​បម្រែបម្រួល​អាកាសធាតុ​។ ទន្ទឹមជាមួយគ្នានោះ ក្រសួង​ក៏ត្រូវ​លើកកំពស់​ប្រសិទ្ធិភាព សុពលភាព​នៃការ​ងារ​អធិការ​កិច្ច ឃ្លាំមើល​ការអនុវត្ត គោលនយោ​បាយ ច្បាប់​លើវិស័យធនធាន​ធម្មជាតិ​និងបរិស្ថាន។ បង្កើត​ប្រព័ន្ធ​គ្រប់គ្រង វាយ​តម្លៃដោយឯកភាព​ពីមជ្ឈឹម​ទៅដល់​តំបន់ ដែលក្នុងនោះមានការ ចូលរួមរបស់ប្រ​ជាជន​។ បង្កើន​ការងារ​ធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិ ការអន្តរជាតិ សំ​ដៅចែក​រំលែក​និង​រៀន​សូត្រ​បទ​ពិសោធន៍ ប្រមូល​ផ្តំប្រភព​កម្លាំង បញ្ញាវ័ន្ត បច្ចេក​វិទ្យានិង​ហិរញ្ញវត្ថ​សម្រាប់​ជួយ​អនុវត្តភារ​កិច្ច​គ្រប់​គ្រង​រដ្ឋ​អំពី​ធន ធាន​ធម្មជាតិ​និង​បរិស្ថាន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ