04/10/2018 09:48 GMT+7 Email Print Like 0

បង្កើនកម្លាំងសង្គ្រោះ ជួយឧបត្ថម្ភ និងធានាសន្តិសុខនៅកោះ Palu ក្រោយពីគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឥណ្ឌូនេស៊ី


កម្លាំងសង្គ្រោះជួយឧបត្ថម្ភនិងធានាសន្តិសុខនៅកោះ Palu ត្រូវបានបង្កើនឡើង
ក្រោយពីគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឥណ្ឌូនេស៊ី

នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ លោក Sus Taibur Rahman  បានលើកច្បាស់ថា នាវាចម្បាំង KRI Makassar – 590 របស់​ឥណ្ឌូនេស៊ី ដឹកជញ្ជូនជនស្ម័គ្រចិត្តចំនួន ៣៦០ នាក់ រួមទាំងរថយន្តធន់ធំ រថយន្តសង្គ្រោះបន្ទាន់ និងស្បៀងអាហារសំខាន់ទៅកាន់ខេត្ត Sulawesi ភាគកណ្តាលដើម្បីបង្កើនសកម្មភាពសង្គ្រោះនិងជួយឧបត្ថម្ភនៅទីនេះផងដែរ។ ក្នុងពេលនោះ អ្នកនាំពាក្យកម្លាំងនគរបាលជាតិ លោក Setyo Wasisto បានសង្កត់ធ្ងន់ថា ខេតក្ត Sulawesi ភាគកណ្តាលបានទទួលរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមី ហើយកម្លាំងនេះបាន​ចាត់បញ្ចូនបុគ្គលិកចំនួន៥០០នាក់ទៅកាន់តំបន់នេះ ដើម្បីអនុវត្តកិច្ចការរក្សាសន្តិសុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ