03/07/2020 14:06 GMT+7 Email Print Like 0

បង្កើតវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍសេដ្ឋកិច្ចវិលជុំដើមដំបូងនៅវៀតណាម

 នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងហូជីមិញ សាកលវិទ្យាល័យជាតិ ទីក្រុង​ហូជីមិញ​បាន​រៀបចំ​ពិធីប្រកាស​សេចក្ដីសម្រេចចិត្តស្ដីពីការបង្កើត វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ - ICED ចំណុះសាកល​វិទ្យាល័យ​​នេះ។ នេះជាវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចវិលជុំដើមដំបូងដែលត្រូវបាន បង្កើតឡើងនៅវៀតណាម។
 
ការបង្កើត​ ICED គឺសំដៅជំរុញដំណើរការផ្ទេរប្ដូរពីសេដ្ឋកិច្ចបន្ទាត់ (ពោលគឺធ្វើអាជីវកម្មធនធាន ប្រើប្រាស់​ហើយ​បោះ​ចោល) ទៅជាសេដ្ឋកិច្ច វិលជុំ (ពោលគឺប្រើប្រាស់ធនធានដោយសន្សំសម្ចៃ បង្កើតធនធានឡើងវិញ អូស​បន្លាយ​ការ​ប្រើប្រាស់ផលិតផលដោយការប្រើប្រាស់ឡើងវិញនិងការកែច្នៃឡើងវិញ)។ ICED នឹងស្រាវជ្រាវ​ហើយ​ផ្គត់​ផ្គង់​ចំណេះ​ដឹង ដំណោះ ស្រាយខាងវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីអនុវត្តនិងអភិវឌ្ឍគំរូ “សេដ្ឋកិច្ច វិលជុំ” ក៏ដូចជាត​ភ្ជាប់​វៀតណាម ទៅក្នុងខឿនសេដ្ឋកិច្ចវិលជុំសកលលោក ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ