26/05/2016 09:59 GMT+7 Email Print Like 0

បង្កើតមហាវិទ្យាល័យ Fulbright វៀតណាម


ប្រគល់សេចក្ដីសំរេចបង្កើតមហាវិទ្យាល័យ Fulbright វៀតណាម (រូបថត៖VOV)

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញភាគខាងត្បូងវៀត​ណាម​បាន​ប្រព្រឹត្ត​ទៅពិធី​ប្រគល់​សេចក្ដី​សំរេចបង្កើត​មហាវិទ្យាល័យ Fulbright វៀត​ណាម ដោយមាន​ការចូល​រួមរបស់​រដ្ឋមន្រ្តីការ​បរទេស​អាមេរិក​ លោក John Kerry និងលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang។ ស្ថិត​នៅខ័ណ្ឌ​ទី៩ ក្រុងហូជីមិញ មហាវិទ្យាល័យ Fulbright វៀតណាម​ជាមហាវិទ្យា​ល័យ​ឯករាជ្យ មិន​រកប្រាក់​ចំណេញ​ដំបូង​នៅវៀតណាម ហើយទទួលបានការជួយ​ឧបត្ថម្ភដ៏ធំធេងពីរ​ដ្ឋាភិបាល​អាមេរិក​និងវៀត​ណាម។ ថ្លែងមតិ​នៅទី​នេះ លោក​ Dinh La Thang បានចាត់ទុកថា នេះជាព្រឹត្តិការណ៍​សំខាន់​រួម ចំណែករឹតបន្តឹងថែម​ទៀតនូវ​ទំនាក់ទំនង រវាងវៀតណាមនិងអាមេរិក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ