24/08/2018 14:45 GMT+7 Email Print Like 0

បង្កើតព្រែកក្នុងស្រះចិញ្ចឹមត្រី

ជាមួយ​កា​រប្តេជ្ញាចិត្ត​បម្រែ​បច្ចេកវិទ្យា​ថ្មី​​ក្នុង​ការ​ចិញ្ចឹម​ជល​ផល​ សហករណ៍​​​ជល​ផល​ហ្វ័រ​ផុ​ង​ (Hoa Phong) (​ឃុំ​ហ្វ័រ​ផុង​ - Hoa Phong ស្រុក​មី​ហាវ​ - My Hao) ក្លាយ​ជា​ទម្រង់​រូបភាព​គំរូ​​របស់​ខេត្ត​ហឹង​អៀន​ (Hung Yen) ក្នុង​ការ​អនុវត្ត​ជោគ​ជ័យ​​បទដ្ឋាន​​ចិញ្ចឹម​ត្រីស្អាតតាម​ទម្រង់​រូបភាព​បង្កើត​ព្រែក​​ក្នុង​ស្រះ​ នាំ​មក​ប្រាក់​ចំណូល​រាប់​សិប​ពាន់​លាន​ដុង​រៀង​រាល់​ឆ្នាំ​។​

 លោក​ដូ​ធី​ថឹម​ (Do Thi Tham) ប្រធាន​សហករណ៍​ជល​ផល​​ហ្វ័រ​ផុង​ (Hoa Phong)​ឲ្យ​ដឹង​ថា ទម្រង់​រូបភាព​ចិញ្ចឹម​ត្រឹម​ស្អាត​តាម​ស្តង់​ដារ​VietGap ជាមួយ​បច្ចេកទេស​​ចិញ្ចឹម​ត្រី​តាម​បច្ចេកវិទ្យា​ទំនើប​ “បង្កើត​ព្រែក​ក្នុង​ស្រះ” មាន​និស្ស័យ​ ពេល​អ្នក​​ឯកទេស​បរទេស​នៃ​ក្រុម​ហ៊ុន​ Cargill (អាមេរិក) អញ្ជើញ​មក​ចែក​រំលែក​ក្នុង​សិក្ខាសាលា​​រៀប​ចំដោយ​​ស្រុក​មី​ហាវ (My Hao)​។​
 
ទាញ់​​យក​បរិយាកាស​បើកទូលាយ​១០​ហិកតា​របស់​គ្រួសារ លោក​ស្រី​ថឹម​ (Tham)បាន​ដំណើរ​ការ​កែ​ប្រែ​និង​សាងសង​​បង្កើត​កូន​ព្រែក​​តូច​ក្នុង​ស្រះចិញ្ចឹម​ត្រី​ទឹក​សាប​តាម​បច្ចេកទេស​ដែលបាន​បង្វែរ​ផ្ទេ​រជូន​។ ជាមួយ​ការ​ជំនួយ​ថវិកា​ចំនួន​៦០០​លាន​ដុង​ មក​ពី​ស្រុក​មី​ហាវ​ ​(My Hao) និង​ខេត្ត​ហឹង​អៀន​ (Hung Yen)សម្រាប់​ការងារ​កសាង​ស្រះចិញ្ចឹម​ត្រី​ទាំង​បួន​ គ្រួសារ​លោកស្រី​ថឹម​ (Tham) បាន​សាងសង​បន្ថែម​ចំនួន​៦ស្រះ​ចិញ្ចឹម​ត្រី​ទៀត​ ហើយ​ប្តេជ្ញាចិត្ត​​បង្កើត​សហករណ៍​ជល​ផល​ហ្វ័រ​ផុត​​នៅ​ឆ្នាំ​២០០៥ សម្រាប់​ធ្វើ​ទម្រង់​រូបភាព​នាំ​មុខ​អំពី​ការចិញ្ចឹម​ត្រី​ទឹក​សាប​​តាម​បែបថ្មី។ តាម​ការ​ដឹង​ បរិមាណផល​ត្រី​ដែល​ប្រមូល​ផល​ ​នៅ​ឆ្នាំ​សាក​ល្បង​លើក​ដំបូងបានជិត​​​​១០០តោន​។​



បុគ្គលិក​សហករណ៍​ចិញ្ចឹម​ដាំដំណាំ​ហ្វ័រ​ផុង​ (HoaPhong)​ តំឡើង​បំពង់​នាំ​ខ្យល់​ ជា​សម្ភារ​រណប​​សំខាន់​នៃ​
ទម្រង់​រូបភាព​ចិញ្ចឹម​ត្រី​​បង្កើត​ព្រែក​ក្នុង​ស្រះ​។



 ប្រព័ន្ធ​ផ្លូវ​បំពង់​បង្កើត​​ខ្យល់​​ បាន​ដាក់​នៅ​ខាង​ក្រោម​បាតស្រះ​។​


ទិដ្ឋភាព​ជិត​នៃ​ផ្លូវ​បំពង់​នាំ​ខ្យល់​ពី​ក្រៅ​ទៅ​ចូល​ខាង​ក្នុង​ស្រះ​។


 
នៅ​ចំណែក​ខាងក្រោយ​ នៃ​ស្រះ​ចិញ្ចឹម​ត្រី​​បាន​បំពាក់​ម៉ាស៊ីន​បូម​និង​ទសម្រាប់​យក​លាមក​ត្រី​។ ទឹក​នេះ​
នឹង​បាន​ប្រើប្រាស់​សម្រាប់​ស្រោច​ស្រព​ដំណាំ​។​



 ខ្យ​ល់​បន្ត​បាន​បូម​ចូល​ស្រះ​ បង្កើត​ខ្សែទឹក​ហូរ​ សម្រាប់​ត្រី​ហែល​បញ្ច្រាស់ខ្សែទឹក​។​



 
តាំង​ពី​ទម្រង់​រូបភាព​ព្រែក​ក្នុង​ស្រះ​ជោគ​ជ័យ​​មក​ដល់​សព្វថ្ងៃ មាន​ក្រុម​អ្នក​ឯកទេស​​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ មក​ជាមួយ​សហករណ៍​ចិញ្ចឹម​ដាំ​ដំណាំ​ហ្វ័​រ​ផុង​ (Hoa Phong) ដើម្បី​ទស្សនា​ សិក្សា​បទពិសោធន៍​​ និង​សហការ
ផ្ទេរ​បច្ចេកវិទ្យា។​

 

 ក្រោយ​ការ​ដឹក​នាំ​របស់​បង​វូ​យី​ហាវ​ (Vu Duc Hao) - អ្នក​កសាង​ផ្ទាល់​​ហេដ្ឋារចនា​សម្ពន្ធ​​​បច្ចេកទេស​​ឲ្យ​ទម្រង់​ចិញ្ចឹម​ត្រី​ តាម​បែប​បច្ចេកវិទ្យា​​ថ្មី​ របស់​សហករណ៍​ជល​ផល​ហ្វ័រ​ផុង​ (Hoa Phong)​ យើង​ខ្ញុំ​បាន​មើល​ផ្ទាល់​ភ្នែក​​នូវ​ទម្រង់​រូបភាព​ “បង្កើត​ព្រែក​ក្នុង​ស្រះ​”។​ បងហាវ​ (Hao)ឲ្យ​ដឹង​ថា វិធីសាស្រ្ត​ចិញ្ចឹម​ត្រី​តាម​ទម្រង់​រូបភាព​​ថ្មី​ ខុស​ប្លែក​ទាំងស្រុង​បើ​ប្រៀប​នឹង​វិធី​ប្រពៃណី​។ ជាមួយ​ទម្រង់​រូបភាព​បង្កើត​ព្រែក​ក្នុង​ស្រះ​ ស្រះ​ត្រូវ​កសាង​ដោយ​បេតុង​ មាន​ជម្រៅ​​១២០​សង់​ទី​ម៉ែត្រ​ ប្រើ​សំណាញ់ inox ​រាំង​ក្បាល​ស្រះទាំង​ពីរ​សង​ខាង​ដើម្បី​រក្សាត្រី​ ពី​ព្រោះ​កម្រិត​​ចិញ្ចឹម​ព្រលែង​ខ្ពស់ជាង​១០​ដង​ បើ​ប្រៀប​នឹង​ស្រះ​ធម្មតា​។ ប្រព័ន្ធ​ម៉ាស៊ីន​បូម​ជំនាញ​ តែង​បូប​ទឹក​ចូលស្រះ​​ បង្កើត​ជា​ខ្សែទឹកហូរ​​ មិន​ខុស​អី្វ​ នឹង​ព្រែក​តូច បង្កើត​បរិស្ថាន​ល្អ​សម្រាប់​ត្រី​។ ប្រព័ន្ធ​ផ្លូវ​ចល័ត​ជុំវិញ​ស្រះ​​ទាំង​អស់​ ក៏បាន​ធ្វើ​ទៅដោយ​បេតុង​ ធានា​ពេល​មេឃភ្លៀង​​ នាំតាម​ជាតិ​ដី​កខ្វក់​ចុះ​ធ្វើ​ឲ្យ​​កខ្វក់​ប្រភពទឹក​ចិញ្ចឹម​ត្រី​។​

បច្ចេកវិទ្យា​ចិញ្ចឹម​ត្រី​តាម​បែប​ទម្រង់​រូបភាព​​បង្កើត​ព្រែក​ក្នុងស្រះ​ ដើម្បី​កាត់​បន្ថយ​ប្រាក់​ចំណាយ​ នាំ​មក​ផលិត​ផល​ត្រី​មាន​សាច់​ហាប់​ មិន​មាន​ក្លិន​ឆ្អាប់​ដូចត្រី​ចិញ្ចឹម​ប្រពៃណី​។ ទន្ទឹម​នោះ ដើម្បី​បង្កើត​បាន​ត្រី​មាន​គុណភាព​និង​រក្សា​តម្លៃ​លក់​ស្ថេរភាព​​ សហករណ៍​ជលផល​ហ្វ័រ​ផុង​ (Hoa Phong)​ នៅ​ទាំង​គ្រប់​គ្រង​​ចំណី​អាហារ​​ត្រី​ ទិញ​មកពី​អាមេរិក ក៏​ដូចជា​មាន​ការ​គ្រប់​គ្រង់​​ខ្ពស់​ អំពី​គុណភាព​ ចាប់ពី​ផ្តើម​ចិញ្ចឹម​រហូត​ដល់​នាំ​ចេញ​ទៅ​លក់​។​



 ទិដ្ឋភាព​ប្រព័ន្ធ​ចិញ្ចឹម​ត្រី​ Red Tilapia តាម​ទម្រង់​រូបភាព​​បង្កើត​ព្រែក​ក្នុង​ស្រះ​ពិសេស​ របស់​សហករណ៍​ចិញ្ចឹម​ដាំ​ណាំ​ហ្វ័រ​ផុង​ (Hoa Phong)​ ស្រុម​មី​ហា​វ (My Hao) ខេត្ត​ហឹង​អៀន​ (Hung Yen)។​


 គុណភាព​សាច់ត្រី​ហាប់ សាច់​ឆ្ងាញ់​ពេល​ចិញ្ចឹម​តាម​បែ​ប​ទម្រង់​រូបភាព​បង្កើត​ព្រែក​ក្នុ​ងស្រះ​។​


 ទិដ្ឋភាព​ត្រី​ទីលាបចាក្រហម បាន​ចិញ្ចឹម​តាម​បែ​បទម្រង់​រូបភាព​ “ព្រែក​សិប្បនិមិ្មត្ត​”។​


 
ក្រៅ​ពី​ត្រី​ទីលាបចាក្រហម កសិដ្ឋាន​នៅទាំង​ចិញ្ចឹម​បន្ថែម​ប្រភេទ​ត្រី​ផ្សេង​ដូចជា​ត្រី​ឆ្ពឹន​ ត្រី​ carp
ក៏​បាន​ចិញ្ចឹម​នៅ​ក្នុង​ “ព្រែក​ទន្លេ​” សិប្បនិម្មិត្ត​ដូចនេះ​។

 

 សព្វថ្ងៃ​ សហករណ៍​​ជល​ផល​ហ្វ័រ​ផុង​ (Hoa Phong)​ មាន​១៦​ស្រះ​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ​៖ ត្រីទីលាបចាក្រហម ត្រី​ឆ្ពឹន​ ត្រី​ carp...។ល។ ជាមួយ​បរិមាណ​ផល​រៀង​រាល់​ឆ្នាំ​សម្រេច​បាន​២០០តោន​ ផ្គត់​ផ្គង់តាម​​ផ្សារ​ទំនើប​នៅ​ហាណូយ​ ដូច​ជា៖​ Big C ផ្សារ​ទំនើប​អាន​វៀត (An Viet) និង​សាលារៀន​ដ័ន​ធី​ដេម (Doan Thi Diem)​។ ទន្ទឹម​នោះ​ ផលិត​ផល​ត្រី​របស់​សហករណ៍​ជល​ផល​ហ្វ័រ​ផុង​ (Hoa Phong) ក៏​ផ្គត់​ផ្គង់​​ទៅតាម​​ខេត្ត​និង​ក្លាយជា​ទម្រង់រូបភាព​​គំរូ​ សម្រាប់​​ខេត្ត​នានានៅ​ភាគ​ខាង​ជើង​​ចូល​មក​ទស្សនា​សិក្សា​បទពិសោធន៍​​ អំពី​ការ​ចិញ្ចឹម​ត្រី​ស្អាត​តាម​បច្ចេកវិទ្យា​ថ្មី​៕​

អត្ថបទ៖​ ង៉ឹន​ហា រូបថត៖ ​កុងដាត
 


បណ្តាអត្ថបទបានផ្សាយ