27/04/2017 10:16 GMT+7 Email Print Like 0

បង្កើតបរិយាកាសវិនិយោគធ្វើអាជីវកម្មងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន


ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ថ្លែងមតិនៅក្នុងវេទិកា

សេដ្ឋកិច្ចឯកជនកាន់តែរួមចំណែកសកម្មសម្រាប់កំណើន និងការផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច។​ ត្រូវមាន​ដំណោះ​ស្រាយសម​ស្របដើម្បី​បង្កើត​បរិយាកាស វិនិយោគ​ធ្វើអាជីវកម្មងាយស្រួល​សម្រាប់ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​ឯកជន។ នេះជាការ​អះអាងរបស់​ប្រធាន​​គណៈកម្មាធិ​ការសេដ្ឋកិច្ច​មជ្ឈឹម ​លោក Nguyen Van Binh នៅ​ក្នុង​វេទិកា “សេដ្ឋកិច្ចឯកជន​ក្នុងដំណើរការ​អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រទេសជាតិ​លើកទី១ ឆ្នាំ២០១៧” ដែល​បាន​ប្រព្រឹត្តទៅ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ លោក Nguyen Van Binh បានគូស​បញ្ជាក់​ថា៖

​“ទីមួយគឺត្រូវកំណត់ទិសដៅ និងគោលដៅអភិវឌ្ឍន៍​សេដ្ឋកិច្ចឯកជនដល់ឆ្នាំ​២០២៥ ទស្សនៈវិស័យដល់ឆ្នាំ២០៣៥ ឲ្យសម​ស្រប​ទៅនឹងតម្រូវការ​ជាក់ស្តែង​ក្នុង​​ការអភិវឌ្ឍន៍ប្រទេសជាតិ និងនិន្នាការសម័យកាល។ ទីពីរ ដើម្បី​​បង្កើត​បាន​បរិយាកាស​វិនិយោគ ​ធ្វើអាជីវកម្មងាយ​ស្រួលសម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឯកជន គឺត្រូវ​ពង្រឹង​​របៀបរបបនិងគោលនយោបាយទាក់ទាញ វិនិយោគិន​ជាពិសេស ធានាសកម្ម​ភាពរបស់សេដ្ឋកិច្ច ឯកជន​តាមយន្តការទីផ្សារ។ ​ទី៣ មានដំណោះ​ស្រាយជួយ​ឧបត្ថម្ភសេដ្ឋកិច្ចឯកជនផ្លាស់ប្តូរថ្មី មាន​ការច្នៃ​ប្រឌិត និង​អភិវឌ្ឍន៍ប្រភពធនធាន​មនុស្ស។ ​ហើយទី៤​ដាក់សំណើរនូវដំណោះ​ស្រាយលើកកំពស់​ប្រសិទ្ធភាព នៃកា​រ​​គ្រប់​គ្រងរដ្ឋ ​ចំពោះការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឯកជន”​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ