02/05/2016 09:19 GMT+7 Email Print Like 0

បង្កើតបណ្ដាញទីក្រុងវប្បធម៌សហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន


បង្កើតបណ្ដាញទីក្រុងវប្បធម៌សហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន

ក្រោយរយៈពេល២ថ្ងៃធ្វើការ ក្នុងសម័យប្រជុំដើមដំបូង នៃគំរោងការណ៍៖ បង្កើតបណ្ដាញទីក្រុងវប្បធម៌ នៃវេទិកា​សហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន បានប្រព្រឹត្តទៅនៅទីក្រុង Hue (ភាគកណ្ដាល​វៀត​ណាម​) ​បាន​បញ្ចប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ដោយបានឯកភាពអំពីការបង្កើត៖ បណ្ដាញទីក្រុងវប្បធម៌នៃវេទិកាសហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន។ បណ្ដាញទីក្រុង​នេះ​បានបង្កើតនឹងជួយបង្កើតការយល់ដឹងគ្នា សហប្រតិបត្តិការរវាងប្រជាជនជានៃតំបន់ទាំងពីរ រួមចំណែកកសាងសន្តិភាព និងភាពសម្បូររុងរឿង ក្នុងតំបន់ទាំងពីរនេះ និងលើពិភពលោក។

អង្គសន្និសីទក៏បានអះអាងនូវសារសំខាន់របស់វប្បធម៌ចំពោះការអភិវឌ្ឍន៍ចីរភាពនិយាយរួម និងអភិវឌ្ឍន៍ទីក្រុងនិយាយដោយឡែក។ សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ ក្នុងកិច្ចការពារបេតិកភ័ណ្ឌ​ក្នុងដំណាក់កាល៖ នគរភាវូបនីយកម្មលឿនអះអាងនូវតួនាទីរបស់សហគមន៍និងអ្នកតំបន់ក្នុងការ​អភិរក្ស និងពង្រីកតំលៃបេតិកភ័ណ្ឌរបស់ទីក្រុង ចែករំលែកបទពិសោធន៍​ក្នុងការកសាងអត្តសញ្ញាណវប្បធម៌ ពាណិជ្ជសញ្ញារបស់ទីក្រុងនិងអប់រំអំពី​បេតិកភ័ណ្ឌចំពោះប្រជាជននិងសហគមន៍ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ