08/12/2015 09:20 GMT+7 Email Print Like 0

បង្កើតក្លឹបមេធាវីពាណិជ្ជកម្មអន្តជាតិវៀតណាម

នាព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០១៥​ នៅទីក្រុង​ហាណូយ សហព័ន្ធគណៈមេធាវី​វៀតណាម បានរៀបចំ​សិក្ខាសាលា ស្តីពី​មហា​សន្និបាត​បង្កើតក្លឹបមេធាវី​ពាណិជ្ជកម្មអន្តរជាតិវៀតណាម។ ក្លឹបនេះជាអង្គការមួយ​ក្រោមឱវាទ​សហព័ន្ធ គណៈ​មេធាវី​វៀត​ណាម។ មេធាវី បណ្ឌិត Do Ngoc Thinh អនុប្រធាន​សហព័ន្ធ គណៈមេធាវីវៀតណាមបានឲ្យដឹង​ថា មហា​សន្និបាត​នេះនឹងប្រព្រឹត្តទៅនៅទី ក្រុងហាណូយនាថ្ងៃទី១១ខែ​ធ្នូ។ ក្លឹបនេះត្រូវបានបង្កើតសំដៅ​ជម្រុញសកម្មភាព​ជួប​ប្រាស្រ័យ សហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍រវាងបណ្តាអង្គការ​មេធាវី ជំនាញ​ការច្បាប់​និង​អង្គ​ការ ស្ថាប័ន​ជាតិ​និង​អន្តជាតិអំពី ច្បាប់ទាក់ទិន​ដល់ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចអន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ