06/10/2017 09:58 GMT+7 Email Print Like 0

បង្កើតក្រុមសមាជិកសភាគាំទ្រ APEC នៅសភាជាន់ទាបអាមេរិក

នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការរដ្ឋសភាអាមេរិក បានប្រព្រឹត្តទៅពិធី ប្រកាសការបង្កើតក្រុមសមាជិកសភាគាំទ្រ APEC នៅសភាជាន់ទាប។
 

ឯកអគ្គរដ្ឋទូតវៀតណាមលោក Pham Quang Vinh ថ្លែងមតិនៅពិធីនេះ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះដោយស្ថានទូតវៀតណាមប្រចាំអាមេរិកក្នុងឋានៈជាប្រទេសម្ចាស់ APEC ២០១៧ សហការជាមួយមជ្ឈមណ្ឌលជាតិអាមេរិកអំពី APEC និងខុទ្ទកាល័យរដ្ឋសភាមួយចំនួនរៀបចំឡើង។ ឯកអគ្គរដ្ឋ​ទូត​វៀត​ណាមប្រចាំនៅ​សហរដ្ឋអាមេរិកលោក Pham Quang Vinh សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះជាការអះអាង នូវការគាំទ្ររបស់រដ្ឋសភានិងគណៈបក្សទាំង២នៃរដ្ឋសភាអាមេរិកចំពោះ APEC និយាយដោយឡែក និងទំនាក់ទំនងអាមេរិក-អាស៊ីនិយាយរួម។ ថ្លែងមតិនៅទីនេះ សមាជិកសភាជាន់ទាបអាមេរិកជាច្រើនរូបបានអះ​អាង​ថា​ ការបង្កើតក្រុមសមាជិកសភាគាំទ្រ APEC ជាការខំប្រឹងប្រែងសំខាន់មួយរបស់រដ្ឋសភាសំដៅកំណត់ទិស​ដៅ​គោលនយោបាយរបស់អាមេរិកដែលជំរុញកិច្ចសហប្រតិបតិ្តការ សេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាការអភិវឌ្ឍន៍​ដោយសន្តិភាពនិងភាពសម្បូររុងរឿង នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ