17/09/2016 07:55 GMT+7 Email Print Like 0

បង្កើតការស្រុះចិត្តគំនិតនិងឯកភាពក្នុងប្រព័ន្ធច្បាប់ស្តីពីការរៀបចំផែនការមេ


ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន Phan Xuan Dung(រូបថតៈ quochoi.vn)

បន្តសម័យប្រជុំលើក​ទី៣ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មាធិការអចិន្ត្រៃ​យ៍រដ្ឋសភា​បាន​ផ្តល់យោបល់​ទៅលើគម្រោង​ច្បាប់រៀប​ចំផែន​ការមេ​។ របាយការណ៍​របស់ រដ្ឋាភិបាល​បាន​នាំចេញ​រាល់កំហិត​នៃការងារ​រៀបចំ​ផែន​ការនា​ពេលកន្លង​ទៅ​ដែល​ធ្វើ ឲ្យខ្ជះ​ខ្ជាយប្រភពធន​ធាន​របស់​ប្រទេស​ជាតិ ជះឥទ្ធិពល​ទៅលើ​បរិស្ថាន​អេកូឡូស៊ី​ និង រារាំងសកម្មភាព​វិនិយោគ ធ្វើអាជីវកម្មរបស់​បណ្តាអង្គការ​ អង្គភាព​អាជីវកម្ម​និង​ប្រជា​ជន​។ តាមនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានយល់​ស្របជាសារ​វ័ន្ត​ចំពោះ ភាព​ចាំបាច់​នៃការ​កសាង​ច្បាប់រៀប​ចំផែនការ​មេ។ ប្រធាន​គណៈកម្មាធិការវិ​ទ្យាសាស្ត្រ បច្ចេកវិទ្យា​ បរិស្ថាន​ Phan Xuan Dung បាន​ចាត់​ទុក​ថា៖

​“នេះជាច្បាប់ដែលប្រៀបដូច​ជាការ​ធ្វើបដិវត្តន៍​មួយ ក្នុងការរៀបចំផែនការមេ​ និង បាន ត្រៀម​យ៉ាង​ល្អិតល្អន់​តាំងពី​យូរ​ហើយ។​ ខ្ញុំនិយាយ​ដូច្នេះគឺចង់បង្ហាញនូវ​​ភាព​ចាំបា​ច់ រប​ស់ច្បាប់​នេះ។ ទីពីរ តាម​យោបល់​ខ្ញុំ​ថា ច្បាប់នេះគ្រា​ន់​តែមាន​ចរិត​លក្ខណៈ​កំណត់ ទិសដៅតែប៉ុណ្ណោះ។ដូច្នេះក្នុងក្រប់​ខ័ណ្ឌ​នៃការកែប្រែ​នោះ យើង​ត្រូវ​ស្តែង​ចេញ​ឲ្យបាន​ ច្បាស់​ថា នេះជា​ច្បាប់មាន​ចរិតលក្ខណៈ​កំណត់ទិសដៅ​និងទ្រឹស្តី”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ