06/07/2019 10:39 GMT+7 Email Print Like 0

បង្កលក្ខណៈរស់នៅដ៏ល្អប្រសើរថែមទៀតជូនអ្នកមានគុណូបការៈ និងគ្រួសារគោលនយោបាយ


 ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh (រូបថត៖ CP)
 

 លោក​ឧបនាយករដ្ឋមន្ត្រីបានលើកសរសើររាល់ការខិតខំប្រឹងប្រែងរបស់បក្សភាគ និងរដ្ឋអំណាចខេត្ត Nam Dinh ក្នុងការយកចិត្តទុកដាក់ ថែទាំក្នុងការអនុវត្តន៍របបគោលនយោបាយសម្រាប់អ្នកមានគុណូបការៈ ហើយ​បង្ហាញ​ច្បាស់នូវប្រពៃណី ផឹកទឹកនឹង ដល់ប្រភពដើមរបស់ប្រជាជាតិវៀតណាម។
 
នារសៀលថ្ងៃ​ទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានទទួលគណៈប្រតិភូ អ្នកមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត Nam Dinh ក្នុងឱកាស ​ដែលគណប្រតិភូអញ្ជើញមកទស្សនាទីក្រុងហាណូយ។
 
អញ្ជើញថ្លែង​នៅទីនេះ លោក Truong Hoa Binh បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលចងចាំនូវគុណូបការៈ ហើយ​មាន​គោលនយោបាយអាទិភាពជូនចំពោះអ្នកមានគុណូបការៈ។ លោកឧបនាយក​រដ្ឋមន្ត្រី​បាន​លើក​សរសើរ​​រាល់ការ​ខិតខំប្រឹងប្រែងរបស់បក្សភាគ និ​ងរដ្ឋអំណាចខេត្ត Nam Dinh ក្នុងការយកចិត្តទុកដាក់ ​ថែទាំ​ក្នុង​​ការអនុវត្តន៍​របបគោលនយោបាយ​សម្រាប់អ្នកមានគុណូបការៈ ហើយបង្ហាញច្បាស់នូវប្រពៃណី ​ផឹក​ទឹក​នឹង​ ដល់ប្រភពដើមរបស់ប្រជាជាតិវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រី មានគោលបំណងថា អ្នក​មាន​គុណូប​ការៈ​នៅខេត្ត Nam Dinh បន្តពង្រីកប្រពៃណីបដិវត្តន៍ និងធ្វើជា​គំរូសម្រាប់​យុវជន​ជំនាន់​ក្រោយ​ៗ​ទៀត​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ