14/02/2016 08:41 GMT+7 Email Print Like 0

បង្កលក្ខណៈសំរាប់ជនពិការពង្រីកសិទ្ធិរបស់ខ្លួន


ពលករជាជនពិការត្រូវបានបង្កលក្ខណៈងាយស្រួល

ក្នុងឆ្នាំ២០១៦ គណៈកម្មាធិការជាតិអំពីជនពិការវៀតណាម នឹងលើកកំពស់គុណភាពនៃកម្មវិធីធ្វើសកម្មភាព សំដៅ​បង្កលក្ខណៈ ដើម្បីជនពិការពង្រីក​បាន​នូវសិទ្ធិ​របស់​ខ្លួន។ ក្រោយ​ពីពេល​ច្បាប់​ជន​ពិការ​ត្រូវ​បាន​ចេញ​ផ្សាយ​មក ប្រព័ន្ធ​ច្បាប់​គោលនយោបាយ ស្ដីអំពីជនពិការគឺគ្រប់គ្រាន់និងឯកភាព។ ការរៀបចំអនុ​វត្តន៍​គោលន​យោបាយ​ច្បាប់ ស្ដីអំពីជនពិការបានបង្កើតឡើងការផ្លាស់ប្ដូរយ៉ាង​សកម្ម ​ចំពោះ​ជីវភាព​រស់​នៅរបស់​ជន​ពិការ។ អនុរដ្ឋមន្រ្តី​ក្រសួងការងារ យុទ្ធជនពិ​ការនិង​សង្គមកិច្ច​វៀត​ណាម និងជា​អនុប្រធាន​គណៈ​កម្មាធិការ​​ជាតិ អំពីជនពិការ​លោក Nguyen Trong Dam បានចាត់ទុកថា៖ “អាទិភាព​ចម្បង​គឺយើង​ត្រូវ​ត្រួត​ពិនិត្យ​​និង​កែប្រែឡើងវិញ នូវប្រព័ន្ធគោលនយោ​បាយឲ្យ​សមស្រប​នឹង​អនុសញ្ញា​អន្តរជាតិ ស្ដីអំពី​​ជន​​ពិការ​ដែល​​វៀតណាម​​ជា​​សមាជិក។ ព្រមទាំង​ដោះស្រាយ​បញ្ហាអំពីការ​ទាក់ទងសំរាប់​ជន​ពិការ ដូចជាទាក់​​ទងជា​មួយ​​ចរាចរណ៍ ព័ត៌មាន និងលំនៅដ្ឋានត្រូវតែដោះស្រាយឲ្យបានឆាប់​រហ័ស ដើម្បី​បង្ក​លក្ខណៈ​សំរាប់​ជន​ពិការ​​អាច​ធ្វើ​ដំណើរ និង​​ធ្វើសមាហរណ​កម្ម។ បន្តទៅទៀតគឺត្រូវជំរុញខ្លាំងកម្មវិធីជួយឧបត្ថម្ភ អំពីការ​រៀន​អក្សរ​និង​​​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ស្វែង​រកការងារធ្វើសំរាប់ជនពិការ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ