27/11/2014 14:44 GMT+7 Email Print Like 0

បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មអ៊ីតាលីមកវិនិយោគទុននៅវៀតណាម


Piaggio - និមិត្តរូប១នៃទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងអ៊ីតាលី

នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូការទូតនិងអង្គភាពអាជីវកម្មអ៊ីតាលី​ដឹក​នាំ​ដោយ​លោក Benedetto Della Vedova​ អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិអ៊ីតាលី ដែលកំពុង​បំ​ពេញ​​ទស្សនកិច្ចការងារនៅវៀតណាម និងចូលរួមវេទិការសហប្រតិបតិ្តការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំង២នាថ្ងៃទី២៦ វិច្ឆិកា។ លោក Le Thanh​ Liem បានចាត់ទុកថា ការចូលរួមវេទិការនៅទីក្រុងហូជីមិញ នឹងជួយគណៈ​ប្រតិភូ​​អ៊ីតាលីចាប់យកព័ត៏មានក៏ដូចជាឃើញបានគំនូរសេដ្ឋកិច្ចសង្គមនៃទីក្រុង តាមនោះ​បើក​ឱកាស​សហ​ប្រតិបតិ្តការ​​​រវាងទីក្រុងហូជីមិញនិងអ៊ីតាលីនាពេលអនាគត។លោក Le Thanh Liem ក៏សំដែងគោលបំណងថា ភាគី​ទាំង​​២នឹងបង្កើនកិច្ចសហប្រតិបតិ្តការលើបណ្ដាវិស័យជាឧត្តមភាពរបស់អ៊ីតាលី ដូចជា ឧស្សាហកម្ម ផលិតកម្ម​ទំ​និញ​សុខាភិបាល វប្បធម៌ និងអប់រំ៕
 

តាម VOV 5 -  វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ