18/01/2018 10:38 GMT+7 Email Print Like 0

បង្កលក្ខណៈងាយស្រួលដើម្បីអនុវត្តន៍បណ្ដាញគម្រោងការណ៍ឧស្ម័នមណ្ឌល B ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ខាងស្ដាំ) ទទួលជួបលោក Tasuo Yasunaga ប្រធាន និងជាអគ្គនាយកប្រតិបត្តិការជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Mitsui (រូបថត៖ VOV)

លោកឧបនាយករដ្ឋមន្ត្រីបាន ស្នើឲ្យ​សម្ព័ន្ធក្រុមហ៊ុន Mitsui ជាមួយសមត្ថភាពនិងបទពិ​សោធន៍​របស់ខ្លួន អាច​ បន្តស្រាវជ្រាវអំពីគម្រោង​ការណ៍ហេដ្ឋារចនា​សម្ព័ន្ធធំៗ ដើម្បីសហការអនុវត្តន៍​ នៅវៀតណាម។

នារសៀល​ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៨ ​ក្នុងជំនួបជាមួយលោក ​Tasuo Yasunaga ប្រធាន និងជាអគ្គនាយក​ប្រតិបត្តិការ​ជាន់ខ្ពស់​នៃសម្ព័ន្ធ​ក្រុមហ៊ុន Mitsui ជប៉ុននោះ ឧប នា​យករដ្ឋមន្រ្តីវៀតណាមលោក ​Trinh Dinh Dung​ បានអះអាងថា រដ្ឋា​ភិបាល វៀតណាម​នឹងបង្កលក្ខណៈ​ងាយស្រួល​ដើម្បី​អនុវត្តន៍​បណ្ដាញ​គម្រោងការណ៍​ឧស្ម័ន ​មណ្ឌល B ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។​ លោកឧបនាយករដ្ឋមន្ត្រីបាន ស្នើ​ឲ្យសម្ព័ន្ធ​ក្រុមហ៊ុន Mitsui ជាមួយសមត្ថភាពនិងបទ​ពិសោធន៍​របស់ខ្លួន អាច​បន្តស្រាវជ្រាវ​អំពី​គម្រោង​ការណ៍​ហេដ្ឋារ​ចនាស​ម្ព័ន្ធធំ​ៗ ដើម្បី​សហការ​អនុវត្តន៍ នៅវៀ​តណា​ម។
 
លោក Tasuo​ Yasunaga អះអាងថា បណ្ដាញគម្រោងកា​រណ៍ឧស្ម័ន​មណ្ឌល​ B ​ជាគម្រោង​ការណ៍​មួយ​ក្នុង​ចំណោម​គម្រោង​ការណ៍សំ​ខាន់​បំផុត​របស់ Mitsui ជាមួយវៀតណាម។​ ដោយហេតុ​នេះ សម្ព័ន្ធ​ក្រុមហ៊ុន​នេះនឹង​សហការ​យ៉ាង​ស្អិត រមួ​តជាមួយសម្ព័ន្ធ​ក្រុមហ៊ុន​ប្រេងឧស្ម័នជាតិវៀតណា​ម និង​ដៃគូនានា ដើម្បី អនុ​វត្តន៍​គម្រោង​ការណ៍​នេះប្រកប​ដោយប្រសិទ្ធ​ភាព៕

 

តាម​ VOV5 - វិទ្យុសម្លេ​ង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ