25/10/2015 10:05 GMT+7 Email Print Like 0

បង្កលក្ខណះសំរាប់សកម្មភាពវិនិយោគ ផលិតកម្ម អាជីវកម្មនៅតំបន់សេដ្ឋ​កិច្ច តំបន់​ឧស្សាហកម្ម​


បង្កលក្ខណះសំរាប់សកម្មភាពវិនិយោគ ផលិតកម្ម អាជីវកម្មនៅតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai នឹងជាប្រធាន​គណៈកម្មាធិការ​បញ្ជា​ណែនាំ​អំពី​ការ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច តំបន់​ឧស្សាហកម្ម​បាន​ថ្លែងមតិ​ដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការ​បញ្ជា​ណែនាំ នាថ្ងៃទី២៣ខែតុលាឆ្នាំ២០១៥​ នៅទីក្រុងហាណូយ។ ឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai បានស្នើអោយ​ក្រសួង​ផែន​ការ និងវិនិយោគ បន្តអនុវត្តដំណោះស្រាយខ្លាំងក្លា​ជាច្រើន និងព្រមៗគ្នា ដើម្បី​លើក​កំពស់​ជាង​ទៀត​សមត្ថភាព​ របស់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម​បង្កើត​ឡើងកម្លាំង​ពលំ អភិវឌ្ឍន៍​របស់​តំបន់ និង​ប្រទេស​ទាំង​មូល​។

ក្រសួងផែនការនិងវិនិយោគវៀតណាមបាន​អោយដឹងថា៖ ក្នុងខែកញ្ញាឆ្នាំ​២០១៥​នេះ មាន​តំបន់​ឧស្សាហកម្ម​ថ្មីចំនួន​៥ត្រូវ​បានបង្កើត លើកកំពស់បរិមាណ​តំបន់​ឧស្សាហកម្មរហូតដល់​២៩៩ ដោយមាន​ផ្ទៃដីសរុប​ចំនួន ៨៥ពាន់ហិក​តា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ