14/03/2015 13:46 GMT+7 Email Print Like 0

បង្កការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិច

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នារសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥​​ បណ្ដាសមាជិក សមាជិកាសភាបានដំណើការសួរដេញដោល រដ្ឋមន្ត្រី និងជា​ប្រធាន​គណៈ​កម្មាធិការ​​​ជនជាតិវៀតណាម លោក Giang Seo Phu អំពីការអនុវត្តកម្មវិធីអភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម​ នៅ​បណ្ដា​ឃុំជួបការលំបាកជាពិសេស តំបន់ជនរួមជាតិជាជនជាតិភាគតិច និងតំបន់ព្រៃភ្នំ (កម្មវិធី១៣៥) ​…លៗ

វាយតំលៃអំពីលទ្ធផលអនុវត្តកម្មវិធី ១៣៥ នាពេលកន្លងទៅ​លោក Giang Seo Phu បានអះអាងថា៖​ កម្មវិធី​នេះ​ទទួលលទ្ធផលសកម្មសំខាន់​ជាច្រើន​ ហើយប្រការនេះបានសហគមន៍អន្តរ​ជាតិ​ទទួល​ស្គាល់។​ រួមជា​មួយ​​កម្មវិធីនេះ វៀតណាមនៅលាតត្រដាងអនុវត្តកម្មវិធី គោលដៅផ្សេងៗទៀត ដើម្បីជំរុញខ្លាំង​ការងារ​កាត់​បន្ថយ​ភាពក្រីក្រ។ ស្ដីពីបញ្ហានេះ លោក Giang Seo Phu បានអោយដឹងថា៖

“ ដំណោះស្រាយសំខាន់ នោះគឺត្រូវផ្លាស់ប្តូរវិធានការកសាង​ផែនការ។  ​សំដៅនាំមកនូវ​ប្រសិទ្ធិភាព​ ចៀស​វាង​ស្ថានភាពជិះ​ជាន់​គ្នា។ ​គោលនយោបាយត្រូវផ្សាភ្ជាប់ជាមួយប្រភពហិរញ្ញវត្ថុ។”


ស្តីពីការរៀបចំដីធ្លីស្នាក់នៅដីធ្លីផលិតកម្មសំរាប់ជនរួមជាតិជាជនជាតិភាគតិច អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam បានឲ្យដឹងថា៖

“ស្តីអំពីការផ្តល់ជំនួយខាងដីធ្លីផលិតកម្ម យើងត្រូវដោះស្រាយនៅមូលដ្ឋាន។ ទី ២ គឺ ៖ យើងត្រូវត្រួត​ពិនិត្យ​ឡើង​វិញថវិការដីធ្លីនៅតំបន់នានា ជាពិសេសគឺដីធ្លីរបស់កសិ រុក្ខដ្ឋានដើម្បីកសាងបណ្ដាទីប្រជុំជន។ ទី ៣ គឺ៖ យើងត្រូវអនុវត្តកម្មវិធីនេះព្រមៗគ្នា ជាមួយបណ្ដាគំរោងការណ៍ដែលបានមាន។ នេះគឺជាវិធាន​ការណ៍​ស្នូល​សំរាប់ទីកន្លែងដែល មានអត្រាជនជាតិភាគតិចផ្លាស់ប្តូរទីកន្លែងរស់នៅខ្ពស់។”

មុននោះ នាព្រឹកថ្ងៃទី ១៣ មិនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបាន សួរដេញដោ​ល​ប្រធាន​តុលាការ​ប្រជាជនកំពូល លោក Truong Hoa Binh ស្តីអំពី ស្ថានភាពជំនុំជំរះខុសឆ្គងក្នុងកា​រ​ប្តឹង​តវ៉ា​ព្រហ្មទ័ណ្ឌ។​ ថ្លែងមតិសន្និដ្ឋានសម័យសួរ ដេញដោល ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung​  បានសង្កត់ធ្ងន់ទៅ លើភារកចិច្ចស្នូលចំពោះវិស័យយុត្តិធម៌គឺ៖ ត្រូវកាត់បន្ថយស្ថានភាព​ជំនុំ​ជំរះ​ខុស​ឆ្គង​ និងសុក្រិដបណ្ដាយន្តការ។ ស្តីអំពីការងារជនរួមជាតិជាជនជាតិភាគតិច លោក Nguyen Sinh Hung  ស្នើ​ឲ្យប្រមូល​ផ្តុំអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ ជនរួមជាតិជាជនជាតិភាគតិចឆ្នាំ ២០១៥៕

 
តាម VOV5 -​ វិទ្យុសម្លេង​វៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ