01/05/2016 08:48 GMT+7 Email Print Like 0

បក្ស រដ្ឋ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ជានិច្ចកាលរួមដំណើរជាមួយវណ្ណកម្មករ


បក្ស រដ្ឋ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ជានិច្ចកាលរួមដំណើរជាមួយវណ្ណកម្មករ

នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនា​ជា​មួយ​ កម្មករ ពលករ នៅតំបន់ភូមិភាគ​ខាងត្បូង នាព្រឹកថ្ងៃទី៣០ ខែមេសា ខេត្ត Dong Nai ក្នុងឱកាសរំលឹក​ខួប​អនុស្សាវរីយ៍ ​ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ឧសភា។ កម្មករ និងពលករជាង៣ពាន់​នាក់ ​នៅក្នុងបណ្ដាតំបន់ឧស្សាហកម្មនៃខេត្ត ទីក្រុងចំនួន៨ ពីទីក្រុង Da Nang ដល់ទីក្រុងហូជីមិញ បានចូលរួមព្រឹត្តិការណ៍នេះ។ នេះគឺជាជំនួបសន្ទនាមាន​អត្ថន័យដ៏ពិសេស អះអាងនូវទស្សនះរបស់បក្ស រដ្ឋ ជានិច្ចកាលថែទាំ និងធានាសិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវរបស់វណ្ណកម្មករបង្ហាញនូវស្មារតីរបស់រដ្ឋាភិ​បាលគឺជានិច្ចកាលឆ្ពោះទៅប្រជាជនស្ដាប់ និងបំរើប្រជាជន។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា៖ បក្ស រដ្ឋ និងប្រព័ន្ធរដ្ឋអំណាចគ្រប់​ជាន់ថ្នាក់ជានិច្ចកាលចាត់ទុកការថែទាំ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន​ ពលករ​ជាភារកិច្ចសំខាន់ជួរមុខ។ រដ្ឋាភិបាលជានិច្ចកាលមានគោលបំណងបានស្ដាប់មតិរបស់វណ្ណកម្មករ​ ដើម្បីសុក្រិតគោលជំហរ គោលនយោបាយសំដៅ​បំពេញល្អថែមទៀត ការងារគ្រប់គ្រង បញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមកិច្ច៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ