13/12/2016 09:54 GMT+7 Email Print Like 0

បក្ស រដ្ឋនិងប្រជាជនចិនគោរពយកចិត្តទុកដាក់ទំនាក់ទំនងជាមួយវៀតណាម


បក្ស រដ្ឋនិងប្រជាជនចិនគោរពយកចិត្តទុកដាក់ទំនាក់ទំនងជាមួយវៀតណាម

អនុវត្តតាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងបក្សទាំង​ពីរ រដ្ឋទាំងពីរ វៀតណាម-ចិន គណៈប្រតិភូជាន់​ខ្ពស់បក្សកម្មុយនីស្តវៀត​ណាម​ដឹកនាំដោយលោក Pham Minh Chinh សមាជិកការិយាល័យនយោបាយ​លេខា​មជ្ឈឹមបក្សបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃទី១១​ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៦​។​ នារសៀលថ្ងៃទី១១ធ្នូ នៅទីក្រុងប៉េកាំង លោក Zhao Leji  សមាជិកការិយាល័យនយោបាយនិងជាលេខាមជ្ឈឹមបក្ស បានជួបសន្ទនាជា​មួយ លោក Pham Minh Chinh ។ ថ្លែងមតិនៅទីនេះ លោក Zhao Leji  បាន​អះ​អាង​ថា៖ បក្ស រដ្ឋ និងប្រជាជនចិន គោរពនិងយកចិត្តទុកដាក់ជាទីបំផុតចំពោះទំនាក់ទំនងជាមួយ​វៀត​ណាម​ ហើយត្រៀមខ្លួនជាស្រេច ធ្វើអស់ពីកម្លាំងកាយ​ចិត្តរបស់ខ្លួន រួមជាមួយបក្ស រដ្ឋ និងប្រជាជនវៀត​ណាម​ជំ​​រុញទំនាក់ទំនងរវាង​ភាគីទាំងពីរកាន់តែស៊ីជំរៅ ប្រសិទ្ធភាព ជាក់ស្ដែង។

រី​ឯ លោក Pham Minh Chinh បានអះអាងថា៖ បក្ស​ រដ្ឋវៀតណាម​ជានិច្ច​កាលគោរព និងមានគោលបំណងថា៖ទំ​នាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាមនិងចិនកាន់តែអភិវឌ្ឍន៍ ហើយអះ​អាង​ថា៖​នេះ​ជាគោលការណ៍មុនក៏ដូចជាក្រោយ ​និងជាការជ្រើសរើសយុទ្ធសាស្ត្រ​ ផ្តល់អាទិភាពជួរមុខ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ។​ លោក Pham Minh Chinh ស្នើថា៖ នាពេលខាងមុខនេះ បក្សទាំងពីរ រដ្ឋទាំងពីរ ​ត្រូវប្រមូលផ្តុំទៅលើការបង្កើនទំនុកទុកចិត្តនយោបាយតាមរយៈការផ្លាស់ប្តូរ​គណៈប្រតិភូជាន់ខ្ពស់​និងគ្រប់ជាន់ថ្នាក់ បង្កើន និងលើកកំពស់ថែមទៀត​យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពថែម​ទៀត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ