30/06/2015 10:29 GMT+7 Email Print Like 0

បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ចំពោះអ្នកមានគុណូបការៈរបស់ប្រទេសជាតិ


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

បក្ស រដ្ឋ ជានិច្ចកាល​វាយតំលៃខ្ពស់ និងដឹង​គុណយ៉ាង​ជ្រាលជ្រៅចំ​ពោះការរួ​មវិភាគ​ទាន ពលីកម្ម​របស់​យុទ្ធ​ជន​ពលី យុទ្ធ​ជនពិការ អតីត​យុទ្ធជន អ្នក​មានគុណូប​ការៈ​ចំពោះបដិវត្តន៍ ចំពោះបុព្វហេតុ​តស៊ូ​ប្រឆាំង ដណ្ដើម​ឯករាជ្យ សេ​រីភាព​សំរាប់មាតុ​ប្រទេស។ បក្ស រដ្ឋ ជានិច្ចកាលយក​ចិត្តទុក​ដាក់ និង​ធ្វើអស់​ពីកម្លាំង​កាយ​ចិត្ត​របស់​ខ្លួន ដើម្បី​ថែទាំ​បង្កលក្ខណៈ​ល្អបំផុត ដើម្បី​លើកកំពស់​ជីវភាព​រស់​នៅ​ខាងសម្ភារះ និងស្មារតី ចំពោះ​មាណូបការៈ​។ ​នេះគឺជាការអះអាង​របស់ឧបនា​យករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc ក្នុង​ជំនួប​សន្ទនា​ជាមួយ​គណៈ​ប្រតិភូ​អ្នកមាន​គុណូបការៈ​ខេត្ត Dong Thap នាព្រឹក​ថ្ងៃទី២៩​ខែមិថុនា ក្នុង​ឱកាស​គេ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុង​ហាណូយ។ លោក Nguyen Xuan Phuc ក៏​បានស្នើ​អោយ​ខេត្ត Dong Thap បន្ត​ជំរុញ​ខ្លាំង​បណ្ដា​សកម្ម​ភាព​តប​ស្នង​សងគុណ​ ដើម្បីការងារ​ថែទាំ  ដឹង​គុណ ចំពោះ​អ្នកមាន​គុណូបការៈ កាន់​តែល្អជា​ងទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ