28/07/2015 09:00 GMT+7 Email Print Like 0

បក្សរដ្ឋជានិច្ចកាលចងចាំនិងរំលឹកគុណូបការៈដ៏ធំធេងរបស់យុទ្ធជនកម្មាភិបាលនានា

បក្ស​ រដ្ឋជានិច្ចកាលចងចាំនិងរំលឹកគុណូប​ការៈដ៏ធំធេងរបស់យុទ្ធ​ជន កម្មាភិបាល​នានា​ក្នុងដំណាក់​កាល​តស៊ូ​ការពារ​មាតុ​ប្រទេស។ នេះគឺជាការអះ​អាងរបស់​ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ក្នុងជំនួប​សំណេះ​សំណាល​ ជាមួយ​អតីត​យុទ្ធជននៃកង​ពលធំលេខ​៣១៣ និងលេខ៣១៤ នាព្រឹកថ្ងៃទី​២៧ខែ​កក្កដា​ឆ្នាំ២០១៥​ នៅ​រដ្ឋធានី​ហាណូយ។ កងពល​ធំលេខ៣១៣​និងលេខ៣១៤ គឺជាកងពលធំ​ដែលបាន​ប្រយុទ្ធ​ដ៏អង់​អាច​ក្លាហាន​មោះមុត​នៅសមរភូមិ Vi Xuyen ខេត្ត Ha Giang​ក្នុងសង្គ្រាម​ការពារ​ព្រំដែន​ភាគ​ខាង​ជើង​របស់​មាតុ​ប្រទេស​។ លោកប្រធានរដ្ឋ​ Truong Tan Sang បានអះអាងថា៖

“អ្នកដែលបានពលីកម្មដើម្បីមាតុប្រទេស អ្នកដែលកំពុងរស់ ជាពិសេសគឺអ្នកមាន​សិទ្ធិអំណាច​មិនត្រូវ ភ្លេច​នូវ​​គុណូប​ការៈ​របស់អ្នក​ ដែលពលីជីវិតដើម្បីមាតុប្រទេស​ឡើយ។ ប្រវត្តិសាស្ត្រ​៤ពាន់​ឆ្នាំ​របស់​វៀត​ណាម​គឺ​ដូច្នេះ​​និង​បក្សកុម្មុយនីស្ត​វៀត​ណាម​ត្រូវ​ពង្រីក​ថែម​ទៀត​ប្រពៃណី​របស់​ប្រជាជាតិ​ដែរ​។ លោក​ប្រធាន​ហូជីមិញ​បាន​ផ្ដែផ្ដាំ អំពីប្រពៃណី​តប​ស្នងសង​គុណនេះ និងយើងត្រូវអនុវត្តល្អនូវការផ្ដែផ្ដាំ​របស់លោក”៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ