18/08/2018 12:05 GMT+7 Email Print Like 0

បក្សនិងរដ្ឋវៀតណាមជានិច្ចកាលផ្តោតការយកចិត្ត​ទុកដាក់ដល់ជនមានគុណូប​ការៈនិងគ្រួសារមានគុណូប​ការៈជាមួយប្រទេសជាតិ​​

 នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជនជាតិ ភាគតិចខេត្ត Soc Trang។


 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងមតិក្នុងពីធី (រូបថតៈ Thach Hong/VOV) 

លោកស្រីអនុប្រធានរដ្ឋអញ្ជើញជូនអំណោយចំពោះគ្រួសារគោលនយោបាយ...
 
  ...និងប្រគល់អាហារូបករណ៍សម្រាប់ប្អូនកុមារក្រីក្រ (រូបថតៈ Thach Hong/VOV)

ក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានស្នើថា នាពេលខាងមុខខេត្ត Soc Trang បន្ត​​​ការឃោសនានិងចលនាឲ្យប្រជាជន ពិសេសជនរួមជាតិជាជនជាតិភាគតិច ឲ្យ​អនុវត្ត​ល្អនូវ​គោល​នយោបាយ​របស់​បក្សនិងច្បាប់របស់រដ្ឋ។ ម្យ៉ា​ងវិញទៀត ​ចូលរួមយ៉ាងសកម្មក្នុងការអភិ​វឌ្ឍសេដ្ឋ​កិច្ច កសាង​ប្រទេស​ឲ្យកាន់​តែសម្បូរធូរ​ធា​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។​
 

 ឧបនាយករដ្ឋមន្ត្រី លោក  Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ NguyenDan/TTXVN)

 ក៏​នារសៀល​ថ្ងៃដដែលនៅទីក្រុងហាណូយ  ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានអញ្ជើញ​ទទួល​គណៈ​ប្រតិភូ​ជន​មានគុណូបការៈខេត្ត Ca Mau ក្នុងឱកាស គណៈ ប្រតិភូមក​ទស្សនា​ទីក្រុង​ហាណូយ​និង​ចូល​គោរព​វិញ្ញាណក្ខ័ន្ធ​លោកប្រធាន ហូជីមិញនៅប្រាំង្គតម្កល់សព។
 


លោកឧបនាយករដ្ឋមន្ត្រីថតរូបអនុស្សាវរីយ៍ជាមួយគណប្រតិភូជនមានគុណូបការៈខេត្ត Ca Mau (រូបថតៈ Nguyen Dan/TTXVN) 

 នៅក្នុងជំនួបនេះ លោក Vu Duc Dam បានឲ្យដឹងថា បក្ស​និង​រដ្ឋ​ជានិច្ច​កាល​ដឹងគុណនិ​ងផ្តល់លក្ខណៈ​ល្អបំផុត ដើ​ម្បីថែទាំ​ជីវភាពរស់នៅទាំង​ខាងស្មារតីនិ​ង​ខាងសំភារៈសម្រាប់យុទ្ធជនពិកា​រ គ្រួសារយុទ្ធជ​នពលី ជនមានគុណូប​ការៈនិង​គ្រួសារ គោលនយោបាយ។ លោកឧបនាយករដ្ឋមន្ត្រីមានបំណងថា ជនមានគុណូបការៈខេត្ត Ca Mau បន្តធ្វើជាគំរូល្អឲ្យជំនាន់ក្មេយក្រោយៗត្រាប់តាមផ​ងដែរ៕

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ