23/08/2017 11:13 GMT+7 Email Print Like 0

បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ថែទាំនិងចំណាយប្រភពកម្លាំង​ពលំ​ជាច្រើន​សម្រាប់​គាំ​ពារកុមារ​


 ប្រធាន រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប សំណេះសំណាលជាមួយតំណាង
ចូលរួមមហោស្រពកុមារជនជាតិទូទាំងប្រទេស  

បក្សនិងរដ្ឋវៀតណាម​ជានិច្ចកាលយកចិត្តទុកដាក់​ថែទាំ និងចំណាយប្រភពកម្លាំង ពលំជាច្រើន​សម្រាប់​គាំពារ​កុមា​រ​។ នេះជាការអះអាងរបស់ប្រ​ធាន រដ្ឋសភា លោកស្រី​ Nguyen Thi Kim Ngan នាថ្ងៃទី២២ ខែសី​ហា ឆ្នាំ​​២០១៧ នៅក្នុងពិធីជួប សំណេះសំណាលជាមួ​យតំណាង​ ចូលរួមមហោស្រពកុមារជ​នជាតិ​ទូទាំង​ប្រទេស លើក​​ទី​៣ ឆ្នាំ២០១៧។ ប្អូនៗកុមារទាំងអស់នេះ ​សុទ្ធតែជាគំរូឆ្នើមតំណាងឲ្យកុមា​រ ជនជាតិ​ទូទាំង​ប្រទេស ដែល​មាន​​ការព្យាយាម​រៀន​សូត្រ និងហាត់ពត់លត់ដំ។ ប្រ​ធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើក​សរសើរ​ប្អូនៗ​កុមារ ដែល​ខិតខំ​ក្លាយទៅជា​កូន​ល្អ សិស្ស​ពូកែ៖

“យើងខ្ញុំសង្ឃឹមថា ប្អូនៗកុមារ ​បន្តពង្រីក​និងសរសេរនូវទំព័រប្រ​វត្តិ សាស្ត្រ​ប្រពៃណី​យ៉ាងល្អ​ប្រសើរ​របស់​ក្រុម​កុមារ​​ជំទង់​និងបន្តប្រពៃណីអង់អា​ចក្លាហានរបស់ជីដូនជីតាបន្សល់​ទុកមក ដើម្បីកសាងប្រទេ​ស វៀត​ណាម កាន់​តែ​ស្រស់ បំព្រង អរិយ្យធម៌ ស​ម្បូរធូរធារនិងសុភម​ង្គល។ អនាគតរប​ស់ប្រទេសជា​តិ​ គឺស្ថិត ក្នុង​ដៃរ​បស់​ក្មុយៗ​ទាំង​អស់ ក្មុយទាំងអស់ជាម្ចាស់អ​នាគតរបស់ប្រទេសជា​តិ”​។
 
ប្រធានរដ្ឋ​សភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា កសាង ក្រុម​កុមារ​ជំទង់​ឈាន​មុខ​ហូជីមិញ​​ជាភារកិច្ច​សំខាន់ តាមនោះ ត្រូវកសាងក្រុមរឹងមាំ ​និងសមស្របជាមួយនឹងស្ថានភា​ពថ្មី ទាក់​ទាញ​ក្មុយ​កុមារ​ទូទាំង​ប្រទេស​ចូលរួម ផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ