05/12/2017 07:10 GMT+7 Email Print Like 0

បក្សនិងរដ្ឋវៀតណាមជានិច្ចកាលផ្តល់ការយកចិត្តទុកដាក់សម្រាប់ជំនាន់វ័យក្មេង

នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ​ជួប​សំណេះ សំណាលជាមួយនិស្សិតមកពីវិទ្យាល័យនានានិងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈលើទូទាំងប្រទេសដែលចូលរួម វគ្គផ្តាច់ព្រ័ត្រការប្រឡងស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ជនជាតិ “មោទនៈភាពវៀត ណាម” លើកទី២ឆ្នាំ ២០១៧។

 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតមកពី វិទ្យា ល័យនានានិងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈលើទូទាំងប្រទេស

បក្សនិងរដ្ឋវៀតណាមជានិច្ចកាលផ្តល់ការយកចិត្តទុកដាក់ចំពោះជំនាន់វ័យក្មេងនិយាយរួម និងប្អូននិស្សិតវិទ្យាល័យ​និយាយដោយឡែក។ លោកស្រីអនុប្រធានរដ្ឋមានបំណងចង់ឲ្យយុវជន និងសិស្សានុសិស្សវៀតណាម ខិត​ខំ​ ហត់ពត់លត់ដំព្យាយាមរៀនសូត្រឲ្យក្លាយទៅជាពលរដ្ឋវៀតណាមពូកែជំនាញ មានការទទួលខុសត្រូវនឹងបំពាក់ខ្ជាប់ ខ្ជួននូវប្រពៃណីវប្បធម៌ជន ជាតិផងដែរ។

ក៏ក្នុងរសៀលថ្ងៃទី៣ធ្នូដែរ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរួមសហការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលរួមទាំង ស្ថាប័នទាក់ទិននានា រៀបចំពិធីបូកសរុបនិងប្រគល់ពានរង្វាន់នៃការប្រឡងស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ជាតិ “មោទនៈភាពវៀតណាម” លើកទី២ឆ្នាំ២០១៧ សម្រាប់សិស្សវិទ្យាល័យនានានិងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈលើទូទាំងប្រទេស ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ