14/11/2017 09:46 GMT+7 Email Print Like 0

បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការងារអប់រំបណ្ដុះបណ្ដាល

នារសៀលថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមកម្មវិធី “ចែករំលែកជាមួយលោកគ្រូអ្នកគ្រូ” ឆ្នាំ២០១៧។

 ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ VOV)

ចូលរួមជំនួបនេះមានវត្តមានរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនគំរូចំនួន ៦០ រូបនិងសិស្សានុសិស្ស​នានាដែលមានស្ថានភាពរស់នៅលំបាក។         ប្រធានរដ្ឋលោក Tran Dai Quang  អះអាងថា បក្សនិង​រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការងារអប់រំបណ្ដុះបណ្ដាលនិងថែទាំឲ្យជំនាន់វ័យក្មេង។ លោកប្រធានរដ្ឋស្នើឲ្យគ្រប់ក្រសួង ស្ថាប័ននិងតំបន់ត្រូវយកចិត្តទុកដាក់ ថែទាំកុមារជាកូនចៅយុទ្ធជនពិការ យុទ្ធជនពលី ជនមានគុណូបការៈចំពោះបដិវត្តន៍ កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល់ តំបន់ជនជាតិភាគតិចនិង​តំបន់មានស្ថានភាព រស់នៅលំបាកពិសេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ