10/04/2015 14:01 GMT+7 Email Print Like 0

បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ថែទាំសំរាប់ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ

នាថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៥ គណៈកម្មការទទួលបន្ទុកណាមបូខាងលិចរួមជាមួយ​ថ្នាក់​ដឹកនាំនៃ​បណ្ដា​មន្ទី​ស្ថាប័ន​នៅទីក្រុង Can Tho បានទៅសាកសួរសុខទុក្ខជូន​អំណោយអំណរសាទរ​បុណ្យចូលឆ្នាំថ្មី​ចំពោះ​កម្មាភិបាល​ចូលនិវត្តជនជាតិខ្មែរសមាគមសាមគ្គីព្រះសង្ឃ​ស្នេហាជាតិនៃវត្តខ្មែរនិងជនរួមជាតិខ្មែរនៅ​ទីក្រុង Can​ Tho ក្នុងឲ្យកាសបុណ្យចូល​ឆ្នាំ​ថ្មី។ លោក Nguyen Phong Quang អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍​គណៈ​កម្មការ​​ទទួលបន្ទុកណាមបូខាងលិចបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្សនិង​រដ្ឋជា​និច្ចកាល​យកចិត្ត​ទុកដាក់ថែទាំសំរាប់ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរណាមបូ ពិសេសគឺគ្រួសារក្រីក្រ។ ​

នាពេលខាងមុខ ក្រៅពីគោលនយោបាយរបស់បក្សនិងរដ្ឋ គណៈកម្មាធិការបញ្ជាណាមបូ​ខាងលិច​នឹងអំពាវនាវ​អ្នក​ផ្ដល់ហិរញ្ញប្បទានលៃទុក​ឲ្យកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ជាច្រើន​គោលនយោបាយ​ជួយឧ​បត្ថម្ភ​គ្រួសារ​ជន​រួម​​ជាតិខ្មែក្រីក្រនៅទីក្រុង Can Tho និងដំបន់ណាមបូខាងលិច។

នាថ្ងៃដដែល ក្រុមការងារគណៈ​កម្មការ​ទទួលបន្ទុកណាមបូខាងលិចបានមកសាក​សួរសុខទុក្ខ​ជូន​អំណោយ​សមាគម​សមាគ្គីព្រះសង្ឃស្នេហាជាតិខេត្ត Soc Trang និង​វត្ត​មួយចំនួននៅខេត្ត Soc Trang ផងដែរ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ