21/01/2016 10:24 GMT+7 Email Print Like 0

បក្សកុម្មុយនីស្តវៀតណាមមានតួនាទីសំខាន់ក្នុងជោគជ័យរបស់ប្រទេសជាតិ


ប្រជាជនជាច្រើនមកទស្សនាពិព័រណ៍ (រូបថត៖VOV)

នៅបណ្ណាល័យ​ជាតិក្រុងហាណូយ កំពុងប្រព្រឹត្តទៅពិព័រណ៍សៀវភៅ​ ឯកសារក្រោមប្រធានបទ “បក្ស​កុម្មុយ​នីស្ត​វៀត​ណាម​-ពីមហា​សន្និបាត​ដល់មហា​សន្និបាត” ក្នុងឱកាសមហាសន្និបាត​បក្សតំណាង ទូទាំង​ប្រទេស​លើកទី​១២របស់​បក្សកុម្មុយនីស្ត​វៀតណាម។សៀវភៅ កាសែត រូបថត ខ្សែ ភាពយន្តដែលត្រូវបាន​តាំង​បង្ហាញ​នៅ​ពិព័រណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​យ៉ាងរស់​រវើក នូវប្រវត្តិសាស្ត្រ៨៦​ឆ្នាំ​ចាប់​បដិសន្ធិ​និង​អភិវឌ្ឍន៍​របស់​បក្សកុម្មុយ​នីស្ត​វៀត​ណាម។ កញ្ញា Duong Phuong Anh និស្សិតមហាវិទ្យាល័យ​ច្បាប់ហាណូយ​បាន​ចែក រំលែក​ថា៖

“ឯកសារ​ដែលត្រូវបានតាំងបង្ហាញនៅទីនេះ មានតំលៃខាងប្រវត្តិសាស្ត្រខ្ពស់​ណាស់ ​ដោយ​សារ​បាន​ឧទ្ទេស​នាម​ជាមួយ​ទស្សនិក​ជនអំពីដំណាក់កាលដំបូង នៅ​ពេលបក្សទើបនឹងបានបង្កើតឡើង ក៏ដូច​ជាតួនា​ទី​របស់​លោក​ប្រធាន​ហូជីមិញ​ ចំពោះការចាប់បដិសន្ធិ​របស់បក្សនាថ្ងៃទី៣ ខែ​កុម្ភៈឆ្នាំ១៩៣០ទៀតផង។ តាមរយៈ​ឯក​សារ​នានា​ស្ដីអំពី​បក្សកុម្មុយនីស្តវៀត​ណាម ជាមួយបុព្វហេតុតស៊ូរំដោះប្រជា​ជាតិ ឯកភាពប្រទេស​ជាតិ យើង​អាច​ឃើញ​នូវតួនាទី​សំខាន់​របស់បក្ស ក្នុងការ​ដឹកនាំប្រជាជនទាំងមូល កងទ័ពទាំង​មូល អនុវត្តបុព្វហេតុតស៊ូ ដណ្ដើម​ឯករាជ្យ​សេរីភាពដូចនាបច្ចុប្បន្ន។”

 

តាម VOV5 - វិទ្យុសមម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ