31/05/2016 09:58 GMT+7 Email Print Like 0

បក្សកុម្មុយនិស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណៈបក្សកុម្មុយនិស្តយ​មួយចំនួនរបស់អ៊ីតាលី


អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ជួបធ្វើការជាមួយតំណាងគណៈបក្សកុម្មុយនិស្តអ៊ីតាលី (រូបថតៈ
Quang Thanh/Vietnam+)

ក្នុងក្របខ័ណ្ឌនៃដំណើរ​ទស្សនកិច្ចជាផ្លូវការ នៅប្រទេសអ៊ីតាលីចាប់ ពីថ្ងៃទី២៦ ដល់ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០១៦  គណៈ​ប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធាន​រដ្ឋសភា លោក​ស្រី Tong Thi Phong បានអញ្ជើញ​ជួប​ធ្វើការ ជាមួយថ្នាក់ដឹកនាំនៃគណៈបក្សកុម្មុនិស្ត​មួយចំនួន​របស់អ៊ីតាលី។ ក្នុង​បណ្តា​ជំនួប​​នេះ លោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង​សហប្រតិ បត្តិការ​រវាង​បក្ស​កុម្មនិស្ត​វៀត​ណាម ជាមួយគណៈបក្សកុម្មុយនិស្តអ៊ីតាលី និង​គណៈបក្សបង្កើតឡើងវិញកុម្មុយនិស្ត​អ៊ីតាលី ។ លោក​ស្រី Tong Thi Phong បាន​ជឿជា​ក់​ថា គណៈ​បក្សទាំង​ពីរនឹង​បន្តគាំទ្រ និងជួយឧបត្ថម្ភ សំដៅ​អភិវឌ្ឍន៍​ទំនាក់ ទំនង​វៀត​ណាម-អ៊ីតាលី ឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

​អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ក៏បានអញ្ជើញទៅ​ទស្សនា និងជួប​ធ្វើការ​ជាមួយ​គណៈ​កម្មាធិការ​បក្សកុម្មុយ​និស្ត អ៊ីតាលីនៅ​តំបន់ Veneto។ ក្នុងឱកាស​នេះដែរ លោកស្រី Tong Thi Phong បាន​ជួប​សំណេះ​សំណាល​ ជាមួយ​កម្មាភិបាល មន្ត្រីស្ថានទូវៀតណាម និង​អាណិកជន សិស្សានុសិស្ស​​​វៀត ណាម​ដែល​ កំពុងសិក្សារៀនសូត្រនិងធ្វើការនៅអ៊ីតាលីផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ