06/02/2016 12:17 GMT+7 Email Print Like 0

បក្សកុម្មុយនិស្តវៀតណាមនិងបក្សក្មុយនិស្តឆែក-Moravaបង្កើនកិច្ចសហប្រតិបត្តិការ


លោក Vojtech Filip អនុប្រធានសភាជាន់ ទាបនិង ជាប្រធានគណៈកម្មាធិការបក្សកុម្មុយនិស្តឆែក-Morava (KSCM) 

ក្នុងឱកាសបុណ្យតេតឆ្នាំវកអដ្ឋស័ក២០១៦ និងរំលឹកខួបលើក​ទី៨៦ ទិវា​បង្កើត​បក្សកុម្មុយ​និស្ត​វៀត​ណាម ថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០១៦ អ្នកយកព័ត៌មានវៀត​ណាម​ ប្រចាំក្រុង Praha បាន​មានការ​ផ្លាស់ប្តូរ​មតិ​ជាមួយ​អនុប្រ​ធាន​សភា​ជាន់ ទាប​និងជា​ប្រធានគណៈកម្មាធិការបក្សកុម្មុយនិស្ត ឆែក-Morava (KSCM)​ លោក Vojtech Filip និង​ប្រធាន​ក្រុម​សមាជិក​សភាមិត្តភាព​ឆែក-វៀតណាម​ លោក Pavel Kovacik ។ នៅទីនេះ លោក Vojtech Filip បានជូន​ពរ បក្ស​ក្មុម​និស្តវៀតណាម បានរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតបក្សលើក​ទី១២ និងជូន​ពរ​លោក Nguyen Phu Trong ដែល​បន្តកាន់​ដំណែង ជាអគ្គ​លេខា​បក្ស។ លោក Filip បានអះអាង​ថា បក្សកុម្មុយ​និស្ត​វៀត​ណាម ជាគំរូ​សម្រាប់​ KSCM សិក្សារៀន​សូត្រតាម​។ ក៏ក្នុងជំនួប​នេះដែរ លោក Filip បាន សង្កត់​ធ្ងន់​ថា សក្កានុ​ភាព​សហប្រតិបត្តិការ រវាងប្រទេសទាំងពីរនៅធំធេង​ណាស់ ព្រម​ទាំងវាយ​តម្លៃខ្ពស់​ចំពោះការ​ឧស្សាហ៍ព្យាយាម​ ឈ្លាស​​វៃនិង​ធ្វើសមាហរណ កម្មល្អ​សម្រប​ខ្លួនបាន​ល្អចូល​សង្គម​ឆែក ​របស់​សហគមន៍​ជន​វៀតណាម នៅទី​នេះ​រួម​ទាំង​​ជូន​​ពរ ប្រទេស​វៀតណាម​ទទួលបានការរីកចំរើនយ៉ាង​ខ្លាំង ក្នុងឆ្នាំ​២០១៦​នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ