11/02/2018 12:41 GMT+7 Email Print Like 0

បក្សកុម្មុយនិស្តវៀតណាមនិងចិនបង្កើនការផ្លាស់ប្តូរដើម្បីបង្កើតចំណុចលោតផ្លោះ

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានគណៈកម្មការទំនាក់ទំនងកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តចិន លោក Wang Yajun ស្តីពីទិសដៅជម្រុញកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០១៨។

ឯកអគ្គរដ្ឋទូត លោក Dang Minh Khoi ជួបពិភាក្សាជាមួយ អនុប្រធានគណៈកម្មការ
ទំនាក់ទំនងកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តចិន លោក Wang Yajun (រូបថតៈ daidoanket)

ក្នុងជំនួបនេះ ភាគីទាំងពីរមានក្តីសោមនស្សរីករាយចំពោះការរីកចំរើនគួរឲ្យកត់សម្គាល់នៃទំនាក់ទំ​នង​វៀត​ណាម​-ចិន ក្នុងឆ្នាំ២០១៧។ ពោលគឺជាលើកដំបូង អគ្គលេខាបក្ស និងប្រធានរដ្ឋនៃប្រទេសទាំងពីរបានអញ្ជើញបំពេញទស្សនកិច្ចទៅវិញទៅមកក្នុងឆ្នាំតែមួយ និងបានកំណត់ទិសដៅសំខាន់សម្រាប់អភិវឌ្ឍន៍ទំនាក់ទំនង​វៀត​ណាម - ចិន ក្នុងដំណាក់កាលថ្មី។ ឯកអគ្គរដ្ឋទូត លោក Dang Minh Khoi និងលោក Wang Yajun ក៏បានពិភាក្សាលើវិធានការសំខាន់ៗមួយចំនួន សំដៅបង្កើនថែមទៀតរាល់សកម្មភាពជួបប្រាស្រ័យផ្លាស់ប្តូរតាមការ​ណាល​បក្សទាំងពីរ ឆ្ពោះទៅការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិននាដំណាក់កាលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ