26/09/2017 09:52 GMT+7 Email Print Like 0

បក្សកុម្មុយនិស្តវៀតណាមនិងគណបក្សបដិវត្តន៍តង់ហ្សានីបង្កើនកិច្ចសហប្រតិបត្តិការ

ទទួលសេចក្តីអញ្ជើញរបស់គណបក្សបដិវត្តន៍តង់ហ្សានី (CCM) គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Chẩu Văn Lâm សមាជិកការិយាល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang បានទៅបំពេញទស្សនកិច្ចការងារនៅតង់ហ្សានីចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧។


នាថ្ងៃទី២១កញ្ញា នៅរដ្ឋធានី Dodoma អគ្គលេខាធិការគណបក្សបដិវត្តន៍តង់ហ្សានីកាន់អំណាច លោក Abdulrahman Kinana និងគណៈដឹកនាំគណៈបក្ស CCM បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូ។ ក្នុងជំនួបនេះ អគ្គលេខាធិការរបស់គណៈបក្ស CCM មានបំណងបញ្ចូនគណៈប្រតិភូជាន់ខ្ពស់របស់គណៈបក្ស CCM មកបំពេញទស្សនកិច្ចនិងរៀនសូត្របទពិសោធន៍របស់វៀតណាមក្នុងការកសាងសេដ្ឋកិច្ចទីផ្សារទិសដៅសង្គម និយម​ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបណ្តាគោលដៅសុខុមាលភាពសង្គម។

រីឯខ្លួនវិញ លោក Chẩu Văn Lâm មានបំណងចង់ឲ្យទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងតង់ហ្សានីកាន់តែអភិ វឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបនឹងបំណងប្រាថ្នារបស់បក្សទាំងពីរនិងប្រជាជននៃប្រទេស​ទាំងពីរផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ