15/07/2016 10:35 GMT+7 Email Print Like 0

បក្សកុម្មុយនិស្តក្រិកគាំទ្រគោលជំហរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត

បក្សកុម្មុយនិស្តក្រិកគាំទ្រគោលជំហរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត។​នេះជាការអះអាងរបស់អគ្គលេខាបក្សកុម្មុយនិស្តក្រិក លោក Dimitris Koutsoumpas ក្នុងជំនួបជាមួយលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ទី ក្រុងហូជីមិញ លោក Tat Thanh Cang នាថ្ងៃទី១៣កក្កដា។ លោក Dimitris Koutsoumpas បានចាត់ទុកថា ត្រូវដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយ សន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ក៏ក្នុងជំនួបនេះដែរ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមនៃប្រទេសនីមួយៗ។ ស្តីពីកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តនៃ​ប្រទេសទាំងពីរ លោក Tat Thanh Cang និងលោក Dimitris Koutsoumpas បានឯកភាពថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូបក្សកុម្មុយនិស្តក្រិក នឹងរួមចំណែកពង្រឹងនូវទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរវៀតណាមនិងក្រិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ