08/07/2016 10:18 GMT+7 Email Print Like 0

បក្សកម្មុយនីស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណបក្សកម្មុយនីស្តឥណ្ឌា


បក្សកម្មុយនីស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណបក្សកម្មុយនីស្តឥណ្ឌា

នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី​ Truong Thi Mai បានជួបសន្ទនាជាមួយ គណៈប្រតិភូ គណៈបក្សកម្មុយនីស្តឥណ្ឌា (CPI) ដឹកនាំដោយសមាជិកព្រឹទ្ធសភា  Doraisamy Raja ​ដែល​កំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោកស្រី  Truong Thi Mai បានអះអាងថា៖ បក្ស រដ្ឋាភិបាល  និង ប្រជាជនវៀតណាមជានិច្ចកាល យកចិត្តទុកដាក់ និងគោរពទំនាក់ទំនង  មិត្តភាពដ៏ល្អប្រសើរជាមួយគណ បក្ស កម្មុយនីស្តឥណ្ឌា កត់សម្គាល់ការគាំទ្រ  ជួយឧបត្ថម្ភរបស់គណបក្សកម្មុយនីស្តឥណ្ឌា និងប្រជាជនឥណ្ឌាសំរាប់វៀត ណាម។ លោកស្រី Truong Thi Mai ក៏បានបង្ហាញ គោលបំណងជំរុញថែមទៀតទំនាក់ទំនងរវាងបក្សកម្មុយនីស្តវៀតណាមនិង​គណបក្សកម្មុយនីស្តឥណ្ឌា ដើម្បី​ផល​ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព  ស្ថិរភាព  កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍​នៅក្នុងតំបន់ និង លើពិភពលោក។ រីឯ ​សមាជិកព្រឹទ្ធសភា Doraisamy Raja បានសម្ដែងនូវគោលបំណងបង្កើនថែមទៀតទំនាក់ទំនងជាមួយបក្សកម្មុយនីស្តវៀតណាម ពិសេសគឺការផ្លាស់ប្តូរព័ត៍មានទ្រឹ​ស្ដី​និង ចែករំលែកបទពិសោធន៍ក្នុងការងារកសាងបក្ស រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ